ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉នអញ្ជើញបិទការប្រណាំងទូកជាលក្ខណៈមិត្តភាពនៅខេត្តកំពត


ដើម្បីចូលរួម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងលយប្រទីបនាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពត ក៏មានប្រារព្វពិធីប្រណាំងទូកខ្នាតតូច ជាលក្ខណៈជាតិ និងអន្តរជាតិ រយៈពេលពេញ១ថ្ងៃ និងត្រូវធ្វើពិធីបិទការប្រកួតវិញ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៨ នៃថ្ងៃដដែលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សភាតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណកម្មាការទី១០ នៃរដ្នសភា ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវ អ្នកតំណាងរាស្ត្រខេត្តកំពត មន្ត្រីរាជការ សាលាខេត្ត ស្រុកក្រុង ប្រជាជនមហាជនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អាជីវករ ពាណិជ្ជករព្រមទាំងតំណាងក្រុមហ៊ុនក្នុងខេត្តយ៉ាងច្រើនកុះករ ។

ពិធីនេះធ្វើឡើងនៅមាត់ព្រែកកំពង់បាយមុខសាលាខេត្តកំពត ។ យោងតាមរបាយការណ៍របស់លោក តាក់ ហាប់ ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្ តនិងជាប្រធានគណៈកម្មាការរៀបចំការប្រកួតបានអោយដឹងថា ៖ទូកដែលចូលរួមប្រកួតមាន៤ប្រភេទ ៖ សរុបមានចំនួន៦៩ទូកនិងមានកីឡាករ កីឡាការិនីចំនួន៤៧៣នាក់មកពីបណ្តាមន្ទីរ អង្គភាព ស្រុក ក្រុងទាំង៨ក្នុងខេត្ត ។

ជាលទ្ធផលក្រោយការប្រកួតចំណុះទូកដែលមានអ្នកអុំចាប់ពី៨នាក់ដល់១០នាក់៖

-លេខ ១ បានទៅលើទូកឈ្មោះបន្ទាយមាសមានជយ័បារមីមេទព័ក្រាំងបន្ទាយ

-លេខ២ទូកឈ្មោះ ស្នងការបារមីយាយម៉ៅ

-លេខ៣ទូកឈ្មោះ ហនុមានជយ័ ។

*ចំណែកជយ័លាភីសម្រាប់ទូក កៃយ៉ាកវិញ

-លេខ១បានទៅលើទូកឈ្មោះអាឡេចស៊ីស៤

-លេខ២ អាឡេចស៊ីស៣

-លេខ៣ឈ្មោះហាន់ វាន់ ហ្សាហ្គូូល២ ។

*សម្រាប់ទូកសមុទ្រវិញ

-លេខ១ទូកឈ្មោះបារមីភ្នំកវ

-លេខ២ទូកសមុទ្រនិរតី

-លេខ៣ទូកឈ្មោះម៉ាក់ប្រាង្គសែនជ័យ ។

បន្ទាប់ពីការប្រគល់ពានរង្វាន់ សម្ភារៈថវិការដល់ចំណុះទឹកនីមួយៗរួចមក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន មានប្រសាសន៍ជាមួយកីឡាករទាំងអស់  បានថ្លែងអំណរអរគុណចំពោះអាជ្ញាធរខេត្ត ស្រុក គ្រប់ស្ថាប័នអង្គភាពទាំងអស់ ដែលបានរួមគ្នាប្រារព្វពិធីនេះឡើងដោយបានបង្ហាញអោយឃើញ ពីទំនៀមទំលាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ហើយក៏ជាការចូលរួមកំសាន្ត សប្បាយរបស់ប្រជាពលរដ្នយើងនារដូវរំហើយនេះដែរ ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងលយប្រទីបដើម្បីសម្តែងការដឹងគុណចំពោះព្រះគង្គាព្រមទាំងបានលើកឡើងពីការរីកចំរើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអំពាវនាវដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមនិង បំផុសជម្រុញចលនាកីឡាអុំទូកនេះអោយបានខ្លាំងក្លា ថែមទៀតដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិសម្រាប់ខេត្តកំពតយើងនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕

 

ថ្ងៃច័ន្ទរ ទី០១ ខែមិថុនា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24