ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមវត្តមានឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិនិងលោក គង់ វិតាន: អភិបាលរងខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ-ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិនិងលោក គង់ វិតាន: អភិបាលរងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងថាបច្ចុប្បន្ននេះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត គ្រប់ជំនាញបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងនោះភារកិច្ចចាំបាច់មួយចំនួន តម្រូវអោយកងកម្លាំងនគរបាលបន្ថែមទាំងពេលវេលានិងកម្លាំងកាយ ដើម្បីឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ពិសេសនៅក្នុងក្រុងព្រះសីហនុផ្ទាល់ ។ សម្រាប់ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទៅ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា រាល់បាតុភាពឬបទល្មើសកើតឡើង កងកម្លាំងនគរបាលបានធ្វើការដោះស្រាយនិងបង្ក្រាបបានជាបន្តបន្ទាប់ ដោយមានកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហើយជនប្រព្រឹត្តបទល្មើសដែលបង្ក្រាបបាន មានទាំងជនជាតិខ្មែរនិងជនបរទេស។
ជាមួយនឹងការសម្រួលផ្ទេរភារកិច្ច ការតែងតាំងមុខតំណែងនិងការបំពាក់ឋានន្តរសក្ដិដល់មន្ត្រីនគរបាលច្រើនរូប គណអធិបតីក៍បានលើកសរសើរដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងបានចេញបញ្ជាណែនាំនូវវិធានការសំខាន់ៗមួយចំនួនទៀត អោយកងនគរបាលខេត្តព្រះសីហនុអនុវត្តន៍បន្ត ដើម្បីការពារដល់ដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ៕

 

ថ្ងៃច័ន្ទរ ទី០១ ខែមិថុនា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24