ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

កិច្ចប្រជុំ រវៀង គណៈកម្មាការទី៥ ស្វែងយល់ពីការអនុវត្តច្បាប់ អន្តោប្រវេសន៍ 


ក្រុងប៉ោយប៉ែត ៖ ថ្ងៃសុក្ រ០១ រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង គណៈប្រតិភូ គណៈកម្មាការទី៥ នៃព្រឹទ្ធសភា ទាំង៥រូប ចុះទៅសិក្សាស្វែងយល់ អំពីការអនុវត្តច្បាប់ អន្តោប្រវេសន៍ ការផ្សព្វផ្សាយ ព័ត៌មាន និងការអភិវឌ្ឈន៍លើវិស័យនានា របស់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តមានជ័យ និងនៅតាមច្រកទ្វា ព្រំដែនអន្តរជាតិ អូរស្មាច់ នៃក្រុងសំរោង ច្រកទ្វា អន្តរជាតិ ជាំស្រង៉ាំ នៃស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ព្រមទាំង ច្រកទ្វាព្រំដែន អន្តរជាតិប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត និងច្រទ្វាអន្តរជាតិ ស្ទឹងបទ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ បើកកិច្ចប្រជុំ រវៀងគណៈកម្មាការទី៥ នៃព្រឹទ្ធសភា ចំនួន៥រូប ជាគណៈអធិបតីយ ដែលមានរាយនាមដូចខាងក្រោម៖
១.លោក ជំទាវ ទីបូរាសុី ប្រធានគណៈកម្មាការទី ៥ ព្រឹទ្ធសភា
២.ឯក ឧត្តម ឈឹតគឹមយាត អនុប្រធានគណៈកម្មាការទី៥ ព្រឹទ្ធសភា
៣.ឯក ឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មាការ ទី៥ ព្រឹទ្ធសភា
៤.លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈ កម្មាការទី៥ ព្រឹទ្ធសភា
៥. លោក ជំទាវ ជា ច័ន្ទទេវី សមាជិកា គណៈ កម្មាការ ទី៥ ព្រឹទ្ធសភា ។

ឯកឧត្តម និងលោក ជំទាវ ដែលជាប្រតិភូ ទាំង៥រូបខាងលើបានបើក កិច្ចប្រជុំជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត ស្ថិតក្នុងសាលាក្រុងប៉ោយប៉ែត ដែលមាន ឯកត្តម ង៉ោម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាគណៈអធិបតីយ និងមានការចូលរួម ពីសំណាក់លោកចៅសង្កាត់ព្រមទាំងមន្ត្រី រាជការ មកពីស្ថាប័នផ្សែងៗ ជុំវិញក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងនោះផងដែរ លោកជំទាវ ទីបូរាសុី បានលើកឡើង ពីខាងផ្នែក អន្តោប្រវេសន៍ នៃច្រកទ្វាអន្តរជាតិប៉ោយប៉ែត តើកំណើននៃការចេញចូល រវៀងភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលនិងចេញទៅក្រៅប្រទេសនិងក្នុងប្រទេស បច្ចុប្បន្ននេះ មានកំណើនយ៉ាងណា? លោក ឃឹមចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ក៏បានផ្តល់ចម្លើយទៅកាន់ប្រតិភូថា អ្នកដំណើរដែលចេញចូល តាមច្រកទ្វា អន្តរជាតិ ប៉ោយប៉ែត ចូលមានចំនួន ៥១,៦៣០៤នាក់ ស្រីចំនួន ២៨,៥៥៥២នាក់ ហើយអ្នកដំណើរចេញ ចំនួន៥២,៦៦៥២នាក់ ស្រី ២៨,១៤៣១នាក់ មាន១២០នាក់ជាជនជាតិ។

-ជនបរទេស ចេញចូល ក្នុងត្រីមាស ឆ្នាំ២០១៩ មានចំនួន ១០,៣៩០៣នាក់ ស្រី ៦,០១៦១នាក់ មាន ១១០នាក់ជាជនជាតិ។
-អ្នកដំណើចេញ ១០,៨០៥១នាក់ ស្រី ៦,២៦៦២នាក់ មាន ១០០ នាក់ជាជនជាតិ។
-ជនបរទេសចេញចូល ឆ្នាំ២០១៦ មាន ២២,២០៦៦នាក់ ស្រី ១២,៦៦៣០នាក់ មាន ១៣៨ នាក់ជាជនជាតិ ចេញសុរប ២២,៧៥៣២នាក់ ស្រី ១២,៨១១២នាក់ មាន១៥៧ នាក់ជាជនជាតិ។
-អ្នកដំណើរ ចេញចូល ជាជនបរទេស ក្នុងខែកក្កដា ឆ្នាំ២០១៩ ចូល ២,៣២៨២នាក់ ស្រី ១,១១១៦នាក់ មាន៩០នាក់ជាជនជាតិ។
-ចេញ ២,២២២៤នាក់ ស្រី ១,០៦៣៣នាក់ មាន៩៤ នាក់ជាជនជាតិ។
-អ្នកដំណើរចេញ ចូល ជាជនបរទេស ប្រចាំសប្តាហ៍ ឆ្នាំ២០១៩។
-ចូល ១,១០៨០នាក់ ស្រី ៥,០២០២នាក់ មាន ៧២នាក់ជាជនជាតិ។
-ចេញ សរុប ៨,០៨០៣នាក់ ស្រី ៤,១៧០នាក់ មាន ៧៣នាក់ជាជនជាតិ។
-អ្នកដំណើរចេញចូល គឹតពីថ្ងៃទី១៤ ខែសីហាឆ្នាំ ២០១៩ នេះ ចូល ៩៦៧នាក់ ស្រី ៤៥៩នាក់ មាន ៤០ នាក់ជាជនជាតិ។
-ចេញ ៧៨៥នាក់ ស្រី ៣២៣នាក់ មាន៣៧ជាជនជាតិ ។

ប្រតិភូព្រឹទ្ធសភា បានបន្តរការលើកឡើង ទៀតថាពីបញ្ហារ ពលរដ្ឋ ឆ្លង់ដែន សន្តិសុខ គ្រឿងញៀន ការចាប់ជំរិត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ។

ក្នុងនោះផងដែរ ឯក ឧត្តម ង៉ោម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ លើកឡើង នៅសំណួររបស់ប្រតិភូដែលបានសួរហើយលោក អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងថា រឿងពលករឆ្លងដែន បច្ចប្បន្ននេះ គឺមាន ភាពល្អប្រសើរ ដោយពលករឆ្លងដែន រាល់ថ្ងៃ គាត់ យល់ដឹងច្រើន អំពីច្បាប់ ហើយការចេញចូល ទៅធ្វើការនៅក្រៅប្រទេស គឺគាត់ធ្វើយ៉ាងណា គឺមានច្បាប់ត្រឹមត្រូវ ហើយការចេញចូលតាមច្រករបៀង ដែលគ្មានច្បាប់ គឺពួកគាត់ មិនទៅ។

ដូច្នេះពលករ សព្វថ្ងៃ គឺលែងចាញ់បោក មេខ្យល់ លែងលំបាក នូវរឿងចាប់រឿងចង់ទៀតហើយ ដោយពួកគាត់យលពីច្បាប់។ ចំណែកបញ្ហារគ្រឿង ញៀន តាមច្រកទ្វា ព្រំដែន គឺគ្មានការហូរ ចូលឡើយ ហើយក៏គ្មានការផលិតដែរ ដោយកម្លាំង សមត្ថកិច្ច មានកងរាជអាវុធហត្ថ និងកម្លាំងនគរបាល មានការទប់ស្កាត់ និងបង្ក្រាប់ គ្រប់ពេលវេលា ហើយបើនិយាយពីរឿង សន្តិសុខ គឺមានភាព ល្អរគ្រប់យ៉ាង ព្រោះកម្លាំង សមត្ថកិច្ច ជុំវិញក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតគ្រប់ពេលវេលា ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ដេកលក់ សុខស្រួល ដោយមិនចាំបាច់ព្រួយបារម្មណ៍អ្វីឡើយ ពាក់ពន្ធ័ និងការចាប់ជំរិត ក៏គ្មានដែរ តែកន្លងមក ធ្លាប់មាន ជនជាតិចិន វាចាបជំរិត គ្នាវាដែរ តែត្រូវសមត្ថកិច្ច បង្ក្រាប ទាន់ពេលវេលា ហើយបច្ចុប្បន្នគឺគ្មានឡើយ។
លោកបន្តរទៀតថា ចំណែកវិស័យ ព័ត៌មាន ឃើញថា មានការសហការគ្នា រវៀងអ្នកសារព័ត៌មាន ជាច្រើន ជាមួយនិងមន្ទីព័ត៏មាន ហើយ អ្នកសារព័ត៌មានក្រុងប៉ោយប៉ែត ក៏បាលចូលរួម សហការ ជាមួយនិងអាជ្ញាធរនិងមន្ត្រីរាជការ ធ្វើព័ត៌មាន ដើម្បីជួយសង្គម និងជួយ ដល់ប្រជាពលរដ្ឋ ទាំងអស់គ្នា។

ក្នុងនោះផងដែរ លោក ជំទាវ ប្រតិភូម្នាក់ បានសួរ លោក អភិបាលរងខេត្តបន្ទាយមានជ័យ ង៉ោម៉េងជ្រួន ថា អ្នកសារព័ត៌មាន ក្រុងប៉ោយប៉ែត មាលដែល ដើរយកលុយ ឬកដាក់ខែ ដែរឬទេ?ឯកឧត្តម ង៉ោម៉េងជ្រួន បានប្រាប់ថា លោក អត់ដឹងទេ រឿងនឹង ព្រោះលោក ឃើញតែពួកគាត់ ធ្វើព័ត៌មាន បំរើសង្គម និងជួយផ្តល់ព័ត៌មាន ពីពលរដ្ឋ ទៅអាជ្ញាធរនិងមន្ត្រីរាជការ ហើយ ផ្សព្វផ្សាយ ព័ត៌មាន ពីអាជ្ញាធរនិងមនត្រីរាជការជូន ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែប៉ុណ្ណោះឯង ហើយម៉្យាង វិញទៀត អ្នកសារព័ត៌មាន កំពុងនៅក្នុងពិធីប្រជុំស្រាប់ ហើយ សម្រាប់លោក លោក ឃើញ តែអ្នកសារព័ត៌មានក្រុងប៉ោយប៉ែត ធ្វើតែព័ត៌មានដើម្បីជួយសង្គម និងជួយពលរដ្ឋតែប៉ុណ្ណឹង។ 

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24