ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ !!!


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។

ដោយ តែងតាំង លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដោយសម្រួលការងារ លោក ប្រាក់ ប៉ូលី មកបម្រើរការងារ នៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី វិញ។

ជាមួយនឹងការចូលកាន់មុខតំណែងប្រធានមន្ទីរថ្មីនេះ អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី បានជំរុញ ឲ្យមន្ត្រីរាជការទាំងអស់នៅក្នុងមន្ទី ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ រឹតបណ្តឹងនិងដាក់ពិន័យ រឺលុបឈ្មោះចេញពីមន្ត្រី ចំពោះមន្ត្រីដែលអសកម្ម និងការងារ និងត្រូវបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួនឱ្យបានល្អ ។

ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24