ពិធីប្រកាស  តែងតាំង  មុខតំណែង ស្នងការនៃស្នងកា រដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត  សាវឿន  អគ្គស្នងការ នគរបាលជាតិ !!!

 ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២០

ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ #តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត • ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញ ជា គណៈអធិបតី ក្នុង ពិធី ប្រកាស ផ្ទេរ ភារកិច្ច តែងតាំង មុខ តំណែង ស្នងការខេត្តបន្ទាយមានជ័យ ដោយតែងតាំង លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា ស្នងការនគរបាលខេត្តខេត្តបន្ទាយមានជ័យ ជំនួស លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ៕

ដោយ មានការ អញ្ជើញ ចូលរួម ពី លោក - លោកស្រី ស្នងការ រង អនុប្រធាន ការិយាល័យ កណ្ដាល នាយ - នាយ រង ការិយាល័យ ប្រធាន អង្គភាព អធិការ នគរបាល ក្រុង - ស្រុក នាយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល និង សមាជិក អង្គពិធី លោក លោក ប្រធាន អនុប្រធានមន្ទី អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលក្រុង ស្រុក ជាច្រើន នាក់បានចូលរួម ក្នុង ពិធី ប្រកាស ផ្ទេរ ភារកិច្ច និង តែងតាំង មុខ តំណែង ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នាព្រឹកនេះ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24