ឯកឧត្ដម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌ ចូលវេនទី៥ នៅវត្តទួលលក្ខរស្មីមានជ័យ ហៅ វត្តទួលពង្រ !!!
 

 ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២០

ក្រុងប៉ោយប៉ែត ៖ នៅរសៀល ថ្ងៃអាទិត្យ ៤ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្ដម គឹង វណ្ណៈ អភិបាលរង នៃគណៈភិបាល ខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត  លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ព្រះសង្ឃសូត្រថ្វាយបង្គំធម៌កុសលជាសុខោទ័យរបស់សត្វលោក និងធម៌បរាភវសូត្រ ជាវេលាកាន់បិណ្ឌ ចូលវេនទី៥ នៅវត្តទួលលក្ខរស្មីមានជ័យ ហៅ វត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយមានវត្តមាន ការអញ្ជើញ ចូលរួមពី លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ ក្រុមគ្រួសារ លោក សៅ សំណាង និង លោកស្រី ស្រេង ពៅ ជាភរិយា ព្រមទាំង លោកស្រី ស្រេង ណៃសៀង ជាអាជីវករ ក្រុងប៉ោយប៉ែតលោក គង់ រិទ្ធា  លោក ប៉ាន សេរី មេភូមិទួលពង្រ លោក ព្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ នាយរងនគរបាលសង្កាត់ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនផងដែរ ។ ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24