លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ គួរយកចិត្ត ទុក្ខដាក់ ចំពោះក្រុម ក្មេងទំនើង ប្រមូលផ្ដុំគ្នា បង្កអោយ មានភាព វឹកវរ ចលាចល បង្កើត អោយមាន អសន្តិសុខ សង្គម ( គប់កញ្ចក់ រថយន្ត នាពេលយប់ ) !!!

 ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០២០


ខេត្តកំពង់ស្ពឺ ៖ នាយប់ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២:២០ ចំណុចផ្លូវបំបែក៥២ ផ្សារឧត្ដុង មានរណី ក្មេងទំនើង គប់កញ្ចក់រថយន្តក្រុង មួយគ្រឿង បណ្តាលឱ្យបែក កញ្ចក់ ចូលភ្នែក ខណៈនេះ ជនរងគ្រោះ ត្រូវវះកាត់ ។

បុរសតៃកុងរថយន្ត ជាជនរងគ្រោះ បានបើករថយន្តស្របតាមបណ្តោយផ្លូវជាតិលេខ៥ មកដល់ចំណុចផ្លូវបំបែក៥២ ផ្សារឧត្ដុង ខេត្តកំពង់ស្ពឺ ព្រំប្រទល់ ខេត្តកណ្ដាល ស្រាប់តែមានអ្នកលួចគប់កញ្ចក់រថយន្តពីខាងមុខបណ្តាលឲ្យរងបួសធ្ងន់ដល់ បុរសជាអ្នកបើករថយន្ត តែម្ដង ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះនិងអ្នករស់នៅជិតកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅត្រងចំណុចផ្លូវបំបែក៥២ ផ្សារឧត្ដុង ខេត្តកំពង់ស្ពឺ ព្រំប្រទល់ ខេត្តកណ្ដាល នេះ គឺមានញឹកញយណាស់ ក្មេងទំនើងចាំលួចគប់កញ្ចក់រថយន្ត នៅពេលយប់ ដែលបានបើកបរឆ្លងកាត់នៅត្រងចំណុចនោះ គ្រាន់តែព័ត៌មានបឋម ថាត្រង់ចំណុចនេះ ថ្ងៃមុខ រថយន្តក្រុងចំនួន៤គ្រឿង និងរថយន្តដឹកចំនួន១គ្រឿង ក៏ត្រូវក្មេងទំនើង លួចគប់កញ្ចាក់រថយន្ត ដែល ។

ហេតុដូចនេះហើយសូមអាជ្ញាធរ មាន សមត្ថកិច្ចជាពិសេស លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ សូមមេត្តា ដាក់បទបញ្ជាឱ្យ បានតឹងរឹង ទៅលើមន្រ្តីសមត្ថកិច្ចក្រោមឱវាទ ចំណុចខាងលើ ចុះអនុវត្តច្បាប់ ចាប់ក្មេងទំនើងទាំងអស់ យកមកអប់រំ សាកសួរ លើករណីធ្វើឲ្យមានផលប៉ះពាល់ដល់អាយុជីវិតអ្នកបើកបររថយន្តពេលយប់ ផងទាន ។

សង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងមានវិធានកា តឹងរ៉ឹង មិនបណ្ដែត បណ្ដោយ ឱ្យ ក្រុមក្មេងទំនើង ទាំងនោះ ដើរអុកឡុកស្រេចតែអំពើ ចិត្ត មិនកោតខ្លាចច្បាប់រឺសមត្ថកិច្ច បែបនេះ បន្តទៀតទៅចុះ ដែលផ្គើននិងគោនយោបាយ ៩ចំណុចភូមិ~ឃុំ មានសុវត្ថិភាព ៕
ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24