ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកស្បៀង មានអង្ករ( ៥០គីឡូចំនួន ៣២ការ៉ុង , ២៥គីឡូ ចំនួន ២២ការ៉ុង) និងមី ចំនួន ៥៤កេសតូច ដែលជាអំណោយ របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូន លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក- លោកស្រីនាយការិយាល័យចំណុះផែន និងបានប្រគល់អាវការពារគ្រាប់ចំនួន ១០ ឈុតជូនដល់កម្លាំងអន្តរាគមន៍ សម្រាប់ប្រើប្រាស់។ គួរបញ្ជាក់ផងដែរថាស្បៀងទាំងអស់នេះគឺឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានផ្តល់ជូនកងកំម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតាមរយៈលោកស្នងការខេត្តសម្រាប់បរិភោគក្នុងការបំពេញភារៈកិច្ចទាំងយប់ទាំងថ្ងៃក្នុងកិច្ចប្រតិបត្តិការ និងចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕ kh