លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ!

 ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១

ខេត្ត​បន្ទាយមានជ័យ ​៖ ​នា​ព្រឹក​ថ្ងៃ​អង្គារ ៥ រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ កុម្ភៈ ឆ្នាំ​២០២១​លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​គណ​ធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ។​ ​ក្នុងឱកាស នោះដែរ លោក​ឧត្ដមសេនីយ៍ទោ ស្នងការ ក៏​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឧិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សួរសុខទុក្ខ​ដល់​កង កម្លាំង​នគរបាល​គ្រប់រូប ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ។​ ​ឆ្លៀត​ពេល​នោះ​ដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បាន​ផ្ដល់​អនុសាសន៍ អោយ​កម្លាំង​នគរបាល បំរើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ហើយ​លោក​បាន ដាក់ចេញ​ទិសដៅ​អនុវត្ត​ចំនួន ០៦ មាន​៖ ១-​ខិតខំ​ប្រឹងប្រែង​បន្ត​អោយមាន​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការពារ​សន្តិភាព​។​ ២-​ពង្រឹង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។​ ៣-​ដោះស្រាយ​ក្តី​កង្វល់​ចំពោះ​មុខ​របស់​ប្រជាពលរដ្ឋ​។​ ៤-​ពន្លើន​ក្នុង​ការផ្តល់ អត្តសញ្ញាណប័ណ សៀវភៅ​គ្រួសារ ដល់​ប្រជាពលរដ្ឋ​។​ ៥-​គោរព​តា​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល សម្អាត អនាម័យ គ្រប់ពេលវេលា​មុន​ចេញ​ចូល​ធ្វើការ ។​ ៦-​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ចូលរួម​សហការ​ជាមួយ​គ្រប់​អជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សំរេច​ជោគជ័យ​គ្រប់​ភារកិច្ច ។​ ​លោក​ក៍​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល រក្សា​អនាម័យ​ខ្លួនប្រាណ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ជែល អាល់កុលឲ​បាន​ញឹកញ៉ាប់​ជៀសវាង​ការឆ្លង​មេរោគ ជំងឺ​Covid-19៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24