ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១
ខេត្តបន្ទាយមានជ័យ៖នាយប់ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភ: ឆ្នាំ២០២១ នៅ វេលា ម៉ោង២១និង០០នាទីក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមានវត្តមាន លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត។ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ម្ចាស់យ៉ាងសន្ធោសន្ធៅនៅចំណុចអគារជ្រុងខាងកើតផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារអគ្គៈ)ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងផ្ទាល់នឹង បាន នាំយ កនូវរថយន្តពន្លត់អគ្គភ័យ ចុះ ជួយអន្តរា គមន៍ បាញ់ពន្លត់ រហូតរលត់ជាស្ថាពរ និងមិនបណ្តាល ឲ្យមា នអ្នករង របួសនឹងគ្រោះថ្នាក់ឡើយនឹងមានការខូចខាតទ្រព្យសម្បត្តិមួយចំនួតែប៉ុណ្ណោះ។ លោកវរសេនីយ៍ ឯក សៅ សារឿង អធិការ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ផ្ទះដែល ត្រូវអគ្គីភ័យឆាបឆេះនោះម្ចាស់មានឈ្មោះដូចខាងក្រោម ១.ឈ្មោះ សុខ ចាន់ ថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ) ២.ឈ្មោះ នឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅចំណុចខាងលើ មុខរបរកាត់ដេ រ (ទេព ប្រណិត កាត់ដេរ)។ ៣-ឈ្មោះ ជុច ចន្ថា អាយុ៤៥ឆ្នាំ ភេទ ប្រុស អ្នកទាំងបីខា ងលើរស់ នៅក្នុងភូមិបាលិលេ យ្យ១ សង្កាត់ ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកអធិការក្រុងប៉ោយប៉ែតបញ្ជាក់ថា បើយោង តាមកា របំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា មូល ហេតុដែលបណ្តាល ឲ្យឆាបឆេះគឺផ្តើមចេញពីផ្ទះ ទេ ពប្រ ណិត កាត់ ដេរ ដោយសារផ្ទុះសេខ្សែភ្លើងនៅជាន់ឡៅតឿន។ លោកអធិការក្រុងប៉ោយប៉ែតបញ្ជាក់ទៀតថា ក្នុងហេតុ ការណ៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចបាន ប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួ ន៣គ្រឿង មកពីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនឹង រថរថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស នឹងរថ យន្ត ក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកអស់ចំនួន៤ធុងទើបរលត់ ជាស្ថាពរ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអំពាវ នាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ យកចិត្តទុក ដាក់ និង ប្រុងប្រយត្ន័ខ្ពស់ ចំ ពោះគ្រោះ អគ្គីភ័យ ពិ សេ សការ អុចទៀន ធូប នៅ ឱកាស ចូល ឆ្នាំចិននឹង វៀតណា មនៅពេល ខាងមុខនេះ ផងដែរ៕ kh