លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអនុញ្ញាត ឱ្យក្រុមហ៊ុនចំនួន ៣ មកពីក្រុងប៉ោយប៉ែត ចូលជួបសម្ដែងការគួរសម

 ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១

(បន្ទាយមានជ័យ): ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យ ក្រុមហ៊ុនចំនួន០៣ មកពីក្រុងប៉ោយប៉ែត ចូលជួបសម្ដែងការគួរសម និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ បរិក្ខាអនាម័យ ព្រមទាំងកន្ត្រកអនុស្សាវរីយ៍ មកដល់អង្គភាពស្នងការដ្ឋាន ដើម្បីប្រយុទ្ឋប្រឆាំងនិងជម្ងឺកូវីដ១៩ រួមមានក្រុមហ៊ុមៈ
១/ក្រុមហ៊ុន ភេសជ្ជះថេនសៃយូឈិ ចំនួន១០០យួរ តាមរយៈលោក កៅ តុលា
២/ក្រុមហ៊ុន ហេបភីមាន់នីមានជ័យ ទឹកសុទ្ឋនេស្លេរ៤០យួរ មីចំនួន ១០កេសតូច និងស្រាបៀរចំនួន១០កេស តាមរយៈលោក ឃី ណាម
៣/សណ្ឋាគារវូដ កន្ត្រកអនុស្សាវរីយ៍ចំនួន១កន្ត្រកធំ មានម៉ាស អាល់កុល តាមរយៈលោក អាជឺ

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោស្នងការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តស្រលាញ់ និងសូមគោរពជូនពរជួបតែពុទ្ឋពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24