ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១
នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរដែនដី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារដែលបានទទួលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ កាលពីពេលថ្មីៗនេះ នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។