លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ កំពុងសប្បាយចិត្តយកតួនាទី ដើរ ជំរិតទារលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញរកស៊ីនាំទំនិញមិនប្រក្រតី ពីថៃ ជាថ្នូរនិងការមិនបង្ក្រាប !!!

 ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១

ក្រុង​ប៉ោយប៉ែត ៖ យោង​តាម​សម្ដី និង​ឯកសា របស់​ក្រុម​ឈ្មួញ រកស៊ី នាំចូល​ទំនិញ មិន​ប្រក្រតី ជា​ប្រភេទ​គ្រឿង​ក្នុង​ជ្រូក មាន​ឆ្អឹងជំនី អណ្តាត បេះដូង ស្លឹកត្រចៀក ពោះវៀន​តូច ពោះវៀន​ធំ ច្រមុះ ក្រ​លៀន ខួរ​ជ្រូក • ជើង​ជ្រូក • ក្រញាំ​ជើងមាន់ • ល • ដែល​មតិ​ហា​ជន​តែង​លើកឡើង​ថា ជា​ទំនិញ​ខូច​គុណភាព មាន​ដាក់ ធាតុ​ផ្សំ​គីមី រក្សាទុក​បានយូរ ) ពី​ប្រទេស ថៃ ចូលមក​កម្ពុជា ដែល​ពាក់ព័ន្ធ​និង ជំនាញ របស់ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​លួចខ្សឹប​ប្រាប់​អង្គភាព​សារព័ត៌មាន វីរៈ ជាតិ ឱ្យដឹងថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើ​កូនចៅ​ជំនិត​ម្នាក់ ក៏​ដូចជា​រូប​លោក​ផ្ទាល់ ដើរ​កំណត់​ទារលុយ ពី​ក្រុម​ឈ្មួញ ជា​ថ្នូរ​និង​ការ​មិន​បង្ក្រាប ទំនិញ ដែល​ពួកគេ នាំចូល​មកពី​ប្រទេស​ថៃ ប៉ុន្តែ​ការ​កំណត់ ថ្លៃ​សេវា ក្រោម​តុ​ក​តាមរបៀប​ពុករលួយ​នេះ វា​លើសពី កំរិត​ដែល​ពួកគាត់ អាច​រត់​រួច ។ ​ប្រភព​ដដែល​បាន​បន្តទៀតថា រាល់ថ្ងៃ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើ​កូនចៅ ជំនិត របស់​លោក​ម្នាក់ ឱ្យ​ដើរ ពិនិត្យ ក្រុម​ឈ្មួញ ដែល​រកស៊ី ទំនិញ មិន​ប្រក្រតី ធ្វើ​សេដ្ឋកិច្ច​ដើរ​ប្រមូល​លុយ ខ្មៅ អោយ​លោក ដែល​មាន​ជម្រើស ដូចជា រាប់​ក្បាល​ឡាន • បង់​ជា​ថ្ងៃ • ជា​ខែ ក៏បាន ប៉ុន្តែ វប្បធម៌ ដែល​លោក​ប្រធាន កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ តែងតែ​ប្រើ​នោះ គឺ​រាប់​ក្បាល​ឡាន ដល់​ថ្ងៃ​កំណត់ បូក បញ្ជី ឡើង​ម្ដង ព្រោះ​ក្បួន​នេះ វា ចំនេញ បាន​លុយ​ច្រើន ជាង​ក្បួន​ផ្សេងៗ ។ ​បើ​ឈ្មួញ​ម្ចាស់ ទំនិញ មិន​យល់ព្រម តាម​ការទាមទា​របស់ លោក សាន វិជ្ជា​សា​រ៉ាវុធ នោះទេ គឺ​លោក នឹង​ប្រើ​តួនាទី ជា​មន្ត្រី​ជំនាញ រករឿង មិនចេះចប់ មិនចេះហើយ ព្រមទាំង ចាករុក​ឱ្យ មន្ត្រី មាន​សមត្ថកិច្ច ស្ថាប័ណ្ណ ផ្សេងៗ ទៅ ធ្វើ​ស៊ី ឆែក នេះ ឆែក​នោះ នៅ​ឃ្លាំង ឈ្មួញ ម្ចាស់​ទំនិញ ទាំងនោះ​បន្ថែម ទៀត និយាយ​រួម បើ​ឈ្មួញ ណា ហ៊ាន មិន​បង់លុយ តាមរបៀប​ពុករលួយ តាម​ការកំណត់​របស់​លោក​ទេ ពោល គឺ​រកស៊ី​មិនបាន​នោះឡើយ ។ ​ជាមួយគ្នានេះ រាល់ថ្ងៃនេះ​គេ​សង្កេត​ឃើញ មាន​បុរស​ម្នាក់ ជា​លោកធំ មាន​អំណាច​បុណ្យ​ស័ក ព្រមទាំង​ទឹក​លុយ បាន​រត់ការ​បើក​ក្រុមហ៊ុន នាំចូល​ទំនិញ​បែប​ស្របច្បាប់ តែ​លើ​បបូរមាត់ ប៉ុន្តែ ពេល​បាន​លិខិត​អនុញ្ញាតិ ពី​មន្ត្រី​ជំនាញ បែ​ជា​កាន់​ច្បាប់​មួយ​សន្លឹក​នោះ ដើរ​កាង ក្រុម​ឈ្មួញ​អត់​ច្បាប់ ដែល​ប្រើ​សកម្មភាព ប្រាស់ចាក ពី​គោលការណ៍ របស់ មន្ទី ក្រសួង និង​មន្ត្រី​ជំនាញ បានកំណត់ យ៉ាង​ព្រហើន ។ ​ប្រភព​ដដែល​បាន​បន្តទៀតថា រាល់ថ្ងៃ នេះ ប្រធាន​ក្រុមហ៊ុន និង លោក សាន វិជ្ជា​សា​រ៉ាវុធ ដូច​មនុស្ស​តែ​មួយ​ចឹង ព្រោះថា បើ​ក្រុម​ឈ្មួញ ណា​មិន​ព្រម ចូល ជ្រក ក្រោម​ក្រុមហ៊ុន លោក​ធំ​ម្នាក់​នោះទេ គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ និងរ​ករឿង ទារលុយ ឡើងថ្លៃ រហូត ម្ដង​ចេះ ម្ដង​ចុះ គឺ​រករឿង​មិនចេះចប់ ។ ​ពាក់ព័ន្ធ និង​ព័ត៌មាន ចោត​ប្រកាន់​ខាងលើ នេះ អង្គភាព សារព័ត៌មាន វីរៈ ជាតិ យើង​មិន​អាច​សុំ​ការបកស្រាយ ពី លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​នោះ​ទេ ព្រោះ ហាក់បីដូចជា មិន​ចង់​បកស្រាយ ពេល​ខ​ល​ចូល ហើយ ចុត​បិទ​វិញ ពេល​យើង​ផ្ញើរ ព័ត៌មាន​ពាក់ព័ន្ធ ចូល​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម មើល​ហើយ តែ​មិន​ឆ្លើយតប អ្វី​ទាំងអស់ ៕ ព័ត៌មាន បឋម ដោយ វឌ្ឍនា វីរៈ ជាតិ នៅ​មាន​ត​ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24