តើ ឯកឧត្តម ផាន អូន អគ្គនាយក  នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានដឹងអត់ថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ កំពុងសប្បាយចិត្តយកតួនាទី ដើរ ជំរិតទារលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញរកស៊ីនាំទំនិញមិនប្រក្រតី ពីថៃ ជាថ្នូរនិងការមិនបង្ក្រាប !!!

 ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១

​ក្រុង​ប៉ោយប៉ែត ៖ បែកធ្លាយ សម្លេង លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​កូនចៅ ដើ​ជំរិត​ទារលុយ ក្រុម​ឈ្មួញ រកស៊ី​នាំ​ទំនិញ ពី​ប្រទេស​ថៃ ចូល មក​កម្ពុជា តាមរបៀប​ពុករលួយ ហាងឆេង ឡើង​ចុះ តាម តែ​បរ​បូ​មាត់ របស់ លោក ប្រធាន​កាំកុងត្រូល គឺ លោក សាន វិជ្ជា​សា​រ៉ាវុធ ។ ​យោង​តាម​សម្ដី​និង​ឯកសា​របស់​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី​ជា​ប្រភេទ​គ្រឿង​ក្នុង​ជ្រូក​និង​ទំនិញ​ផ្សេងៗ​ទៀត​បាន​លួចខ្សឹប​ប្រាប់​អង្គភាព​សារព័ត៌មាន​វីរៈ​ជាតិ​ឱ្យ​ដឹងថា​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រើ​កូនចៅ​ជំនិត​ម្នាក់​ក៏​ដូចជា​រូបលោក​ផ្ទាល់​ដើរ​កំណត់​ទារលុយ​ពី​ក្រុម​ឈ្មួញ​ជា​ថ្នូរ​និង​ការ​មិន​បង្ក្រាប​ទំនិញ​ដែល​ពួក​គេ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ប៉ុន្តែ​ការកំណត់ថ្លៃ​សេវា​ក្រោម​តុ​ក​តាមរបៀប​ពុករលួយ​នេះ​វា​លើស​ពី​កំរិត​ដែល​ពួកគាត់​អាច​រត់​រួច​។​ ​ប្រភព​ដដែល​បាន​បន្តទៀតថា​រាល់​ថ្ងៃ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រើ​កូនចៅ​ជំនិត​របស់​លោក​ម្នាក់​ឱ្យ​ដើរ​ពិនិត្យ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ទំនិញ​មិន​ប្រក្រតី​ធ្វើ​សេដ្ឋកិច្ច​ដើរ​ប្រមូល​លុយខ្មៅ​អោយ​លោក​ដែល​មាន​ជម្រើស​ដូចជា​រាប់​ក្បាល​ឡាន​•​បង់​ជា​ថ្ងៃ​•​ជា​ខែ​ក៏​បាន​ប៉ុន្តែ​វប្បធម៌​ដែល​លោក​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​តែងតែ​ប្រើ​នោះ​គឺ​រាប់​ក្បាល​ឡាន​ដល់​ថ្ងៃ​កំណត់​បូកបញ្ជី​ឡើង​ម្ដង​ព្រោះ​ក្បួន​នេះ​វា​ចំនេញ​បាន​លុយ​ច្រើន​ជាង​ក្បួន​ផ្សេងៗ​។​ ​បើ​ឈ្មួញ​ម្ចាស់​ទំនិញ​មិន​យល់ព្រម​តាម​ការទាមទា​របស់​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​នោះទេ​គឺ​លោក​នឹង​ប្រើ​តួនាទី​ជា​មន្ត្រី​ជំនាញ​រករឿង​មិនចេះចប់​មិនចេះហើយ​ព្រមទាំង​ចាករុក​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ស្ថាប័ណ្ណ​ផ្សេងៗ​ទៅ​ធ្វើ​ស៊ី​ឆែក​នេះ​ឆែក​នោះ​នៅ​ឃ្លាំង​ឈ្មួញ​ម្ចាស់​ទំនិញ​ទាំងនោះ​បន្ថែម​ទៀត​និយាយ​រួម​បើ​ឈ្មួញ​ណា​ហ៊ាន​មិន​បង់លុយ​តាមរបៀប​ពុករលួយ​តាម​ការកំណត់​របស់​លោក​ទេ​ពោល​គឺ​រកស៊ី​មិន​បាន​នោះឡើយ​។​ ​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​បើក​ក្រុម​ឈ្មួញ​ណា​យល់ព្រម​តាម​ការកំណត់​ទាមទារ​របស់​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ទំនិញ​របស់​ក្រុម​ឈ្មួញ​នោះ​គឺ​ល្អ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ទាំងអស់​ប៉ុន្តែ​បើ​ក្រុម​ឈ្មួញ​ណា​សុំ​តថ្លៃ​មិន​យល់ព្រម​តាម​ការកំណត់​វិញ​ទំនិញ​របស់​ក្រុម​នោះ​គឺ​មិន​ត្រឹមត្រូវ​ខូច​គុណភាព​ហើយ​និយាយ​រួម​លើ​តែ​បរ​បូ​មាត់​របស់​លោក​នោះ​ទេ​។​ ​មតិ​មហាជន​បាន​ដាក់​សំណួរ​ចោតថា​តើ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ដែល​កំពុង​ប្រើ​តួនាទី​ជំរិត​ទារលុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​មិន​ប្រក្រតី​ពី​ប្រទេស​ថៃ​មក​កម្ពុជា​នេះ​តើ​បាន​ចេញ​វិក្កយបត្រ​អោយ​ឈ្មួញ​ដែល​រឺទេ​ហើយ​លុយ​នោះ​បាន​ចូល​ជា​ចំណូ​រដ្ឋ​រឺ​ក៏​ចូល​ហោប៉ៅ​ផ្ទាល់​ខ្លួន​ធ្វើ​មានបាន​តាមរបៀប​ពុករលួយ​នេះ​។​ ​តើ​ករណី​នេះ​ឯកឧត្តម​ផាន​អូន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​«​ក​.​ប​.​ប​.»​មាន​បាន​ដឹង​អត់ថា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​កំពុង​សប្បាយ​ចិត្ត​យក​តួនាទី​ដើរ​ជំរិត​ទារលុយ​ពី​ក្រុម​ឈ្មួញ​តាមរបៀប​ពុករលួយ​គឺ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ដែរឺទេ​?​សូម​ឯកឧត្តម​ផាន​អូន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​មេត្តាជួយ​ពិនិត្យ​នៅ​បញ្ហា​មួយ​នេះ​ផង​ទាន​។​ ​មតិ​មហា​ន​ជន​បាន​លើកឡើង​ថា​ចំពោះ​គ្រឿងក្នុង​ជូ​ក​ក្លាសេ​កក​បើ​នៅ​ប្រទេស​ថៃ​គេ​រក្សាទុក​ក្រោម​សីតុណ្ហភាព​ដក​សូន្យ​អង្សា​សេ​ហើយ​ការដឹកជញ្ជូន​តាម​រថ​យន្ត​ធុង​ក្លាសេ​ត្រឹមត្រូវ​និង​មាន​កំណត់​កាលបរិច្ឆេទ​ត្រឹមត្រូវ​។​តើ​ពេល​ដឹកជញ្ជូន​មក​កម្ពុជា​មាន​បាន​អនុវត្តន៍​តាម​គោល​ការ​អោយ​បាន​ត្រឹមត្រូវ​រឺ​អត់​?​ព្រោះ​កន្លងមក​ត្រូវបាន​គេ​សង្កេតឃើញ​ថា​ការ​នាំចូល​គ្រឿង​ក្នុង​ជ្រូក​ទាំងនោះ​បាន​ដឹកជញ្ជូន​តាម​រថយន្ត​ធម្មតា​មានដូចជា​រថយន្តក្រុង​ម៉ូតូ​កង់​៣​រថយន្ត​ដឹក​ទ្រុង​ជាដើម​ហើយ​ការ​ទុកដាក់​តើ​សីតុណ្ហភាព​ក្រោម​ដក​សូន្យ​អង្សា​សេ​ដែរឺទេ​។​ហើយ​មួយទៀត​កាលបរិច្ឆេទ​មាន​បាន​កំណត់​ត្រឹមត្រូវ​ដែល​អត់​រឺមួយ​អោយតែ​បង់​លុយខ្មៅ​តាមរបៀប​ពុករលួយ​អោយ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ហើយ​ចង់​ដឹកជញ្ជូន​ចង់​រក្សា​ទុក​រឺ​ហួស​កាលបរិច្ឆេទ​បែបណា​ក៏​បាន​មែន​៕​ដោយ​វឌ្ឍនា​វីរៈ​ជាតិ​ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24