ឈ្មួញកំពុងសម្រុកដឹកឈើទៅវៀតណាមតាមច្រកដាក់ដាំទាំងថ្ងៃទាំងយប់ អាជ្ញាធរនិងសមត្ថកិច្ច ហាក់គ្មានចំណាត់ការទាល់តែសោះ…!!

 ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១

(មណ្ឌលគិរី)៖ សេចក្ដីរាយការណ៍បានប្រាប់ថា៖ រាល់ថ្ងៃមានឈ្មួញឈើចំនួន៣នាក់ កំពុងឈរ ជើងប្រមូលទិញឈើ ពីពលរដ្ឋនៅចំណុចចុងភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកមកស្តុកតាម.ឃ្លាំង.គំនរឈើ.របស់ពួកគេ! ។ រួចលក់បន្តឱ្យឈ្មោះ«ណាង»ខណៈឈ្មោះ ណាង ដែលជាឈ្មួញធំ និងលោករិទ្ធ លើកដាក់លើរថយន្តខ្លួន ដឹកចេញទៅវៀតណាម ទាំងថ្ងៃទាំងយប់ តាម«ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ» ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានយ៉ាងរលូត (ដោយប្រើរូបភាពជាកណ្ដៀរពូនដំបូក ខណៈរថយន្តតែ៤គ្រឿងទេប៉ុន្តែដឹកវិលជុំ)។ ជាហេតុនាំឱ្យពលរដ្ឋកាន់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលទៅកាប់បំផ្លាញព្រៃឈើនៅក្នុង«ដែនជម្រកសត្វព្រៃស្រែពក»យ៉ាងគគ្រឹកគគ្រេងដើម្បីយកមកលក់ឱ្យឈ្មួញទាំង៣នាក់នោះ។

ករណីនេះ មជ្ឈដ្ឋានខាងក្រៅទាមទារឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសគឺគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ សូមមេត្តាចាត់វិធានការទប់ស្កាត់រាល់សកម្មភាពខាងលើឱ្យមានប្រសិទ្ធភាពផងទាន!។
ប្រភពច្បាស់ការណ៍បានប្រាប់ថា មេឈ្មួញឈើឈ្មោះ«ណាង» និងឈ្មោះ រិទ្ធ ប្រើរថយន្តចំនួន៤គ្រឿង សម្រាប់ជាមធ្យោបាយដឹកជញ្ជូន។

ក្នុងនោះ រថយន្តធុនដ្រាចំនួន ២គ្រឿង.ឡង់គ្រីស័រ ៤៥០ ចំនួន១គ្រឿង និងរថយន្តហាយឡែនឌ័រចំនួន១គ្រឿង។

ពោលគឺរថយន្តទាំង៤គ្រឿងនេះតែងតែលើកដាក់ឈើលើរថយន្ត នៅចំណុចចុងភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ រួចបើកឆ្ពោះទៅវៀតណាម តាម«ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ»ឃុំដាក់ដាំ ស្រុកអូររាំង ទាំងថ្ងៃទាំងយប់គ្មានស្រាកស្រាន ខណៈអាជ្ញាធររួមនិងសមត្ថកិច្ចបានរក្សាភាពស្ងៀមស្ងាត់!។

សេចក្ដីរាយការណ៍បញ្ជាក់ថា៖ ឈ្មួញទាំង៣នាក់ ដែរកំពុងឈរជើងចាំប្រមូលទិញឈើពីពលរដ្ឋ នៅភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដានោះ។

ហើយនៅក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនេះដែរក៏ត្រូវបានក្រុមអ្នកសារព័ត៌មានយើងស្គាល់យ៉ាងច្បាស់ថាមានឈ្មោះលោករិទ្ធនិងលោកណាងជាអ្នកមើលការខុសត្រូវតាមដងផ្លូវនិងជួយសម្របសម្រួលដល់សមត្ថកិច្ចជំនាញនៅតាមដងផ្លូវជារៀងរាល់យប់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនរាល់បទល្មើសព្រៃឈើរបស់ក្រុមខ្លួនហើយនឹងមានអ្នកមើលផ្លូវជួយសម្របសម្រួលជាច្រើននាក់បន្ថែមទៀតនៅតាមចំណុចគោលដៅនីមួយៗហេតុដូច្នេះហើយបានជានៅក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីមានការរលូនជារៀងរាល់យប់ហើយធ្វើឱ្យមិនរំខានដល់មន្ត្រីជំនាញគ្រាក់ៗនៅក្នុងខេត្តទៀតផង។

មហាជនគ្រប់មជ្ឈដ្ឋានក៏បានសំណូមពរទៅដល់ឯកឧត្តមស្វាយសំអ៊ាងដែលជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងឯកឧត្តមហែមប៊ុណ្ណារ៉ែលមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរីមេត្តាជួយពិនិត្យទៅលើកូនចៅក្រោមឱវាទដែលឈរជើងនៅតាមស្នាក់ការនិងចំណុចគោលដៅនីមួយៗឲ្យចុះធ្វើការមានប្រសិទ្ធភាពផងទានដើម្បីកុំឱ្យពួកគេមើលឃើញតែផលប្រយោជន៍មានបានផ្ទាល់ខ្លួនហើយឃុបឃិតបង្កើតអំពើពុករលួយដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំនៅក្នុងខេត្តទាំងមូលនេះទៀតផង៕
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24