អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំការនៅគោលដៅព្រំប្រទល់ខេត្ត និងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​ថវិកា ឧបត្ថម​សំរាប់​បាយទឹក ជូន​កងកម្លាំង និង​ក្រុមការងារ​ប្រចាំការ កំពុង​ប្រចាំ​ការត្រួតពិនិត្យ តាម​គោលដៅ​ព្រំប្រទល់​ខេត្ត ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១​។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ​នៅ​ចំពោះមុខ​កងកម្លាំង​គ្រប់​គោលដៅ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ខិតខំ​អនុវត្ត​វិធានការ​អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ច្បាស់ នូវ​គោលបំណង នៃ​បទបញ្ជា ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មីៗ​នេះ និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​បង្ការ ទប់ស្កាត់ កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩ (Covid-19) តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូចជា​វិធានការ (៣​កុំ​, ៣​ការពារ​) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តល់​ថវិកា និង​ទឹកបរិសុទ្ធ ភេសជ្ជៈ ដល់​គោលដៅ ដែល​ខេត្ត បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ មាន​ចំនួន​៧​សំខាន់ៗ​រួមមាន​៖ ១- ស្រុក​មង្គល​បូរី​០២​គោលដៅ ព្រំប្រទល់​ជាមួយ​ខេត្ត​បាត់ដំបង​ ២- ស្រុក​ម៉ាឡៃ ០២​គោលដៅ ព្រំប្រទល់​ជាមួយ​ខេត្ត​បាត់ដំបង ៣- ព្រះនេត្រព្រះ​០១​គោលដៅ ព្រំប្រទល់​ជាមួយ​ខេត្តសៀមរាប​ ៤- ស្រុក​ភ្នំស្រុក​០១​គោលដៅ ព្រំប្រទល់​ជាមួយ​ខេត្ត​សៀម និង​ឧត្តរមានជ័យ​ ៥-​ស្រុក​ថ្មពួក ០២ គោលដៅ ព្រំប្រទល់​ជាមួយ​ខេត្ត​ឧត្តរមានជ័យ​ ​សូមបញ្ជាក់​ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​២០​កុម្ភៈ កំពុង​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ និង​រីក​សាយភាយ​ទៅកាន់​ខេត្ត​ជាច្រើន ដែល​តម្រូវ​ឱ្យ​មាន​ការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24