អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងណែនាំបន្ថែមឲ្យអាជីវករលក់ដូរក្នុងផ្សារមង្គលបូរីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩

 ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១

នៅផ្សារមង្គលបូរី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងផ្សារមង្គលបូរី ដើម្បីណែនាំបន្ថែមអោយមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺកូវីដ-១៩ អ្នកលក់ អ្នកទិញ ត្រូវពាក់ម៉ាសទាំងអស់គ្នា និងត្រូវលាងដៃជាមួយអាកុល ឬសាប៊ូអោយបានញឹកញាប់ (អ្នកមិនពាក់គឺមិនអនុញ្ញាតអោយចូលផ្សារនោះទេ)។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមបងប្អូនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ៕
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24