ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះលោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញ ចូលរួមក្នុងពិធីប្រគល់~ទទួលអាគារទីស្នាក់ការច្រកទ្វារព្រំដែអន្តរជាតិ(កម្ពុជា~ថៃ) ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សេង យូអ៊ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនិងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការលទ្ធកម្មក្រសួងមហាផ្ទៃ ។ ដោយមានការអញ្ជើញចូលរួមពីប្រធានអនុប្រធានការិយាល័យអង្គភាពជំនាញ ពាក់ព័ន្ធជុំវិញក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ផងដែរ ។ kh