លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការនិងថ្នាក់ដឹកនាំបានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងលើកទី១ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ.!

 ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១

(​បន្ទាយមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១​លោក​ឧត្ដមសេនីយ៍​ត្រីបោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ​ឡោះ​ស្នងការ​ខេត្ត​រួម​លោក​ឧត្តមសេនីយ៍​ទោសេង ធា​រិន មេបញ្ជាការរង​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​នឹង​លោក​ង៉ោ​ម៉េង​ជ្រួន​អភិបាលរង​ខេត្ត​បន្ទាយមានជ័​យ​​មាន​ការដឹកនាំ​ដោយ​ឯកឧត្តម ​ប៉ាន់ ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​និង​លោក យ៉ាង គីម​ហ៊ុយ​សប្បុរសជន​គាំទ្រ​ការអភិវឌ្ឍន៍​តំបន់​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ​បាន​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​លើក​ទី​១ ដូសទី​១ ដល់​កុមារ​អាយុ​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ ស្ថិតក្នុង​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​ ​ថ្នាក់ដឹកនាំ​ខេត្ត​ពិតជា​មាន​មោទណៈភាព​សប្បាយរីករាយ​ណាស់​ដោយ​បាន​ឃើញ​កូនៗ​កុមារា​កុមារី​ទាំងអស់​ក្លាហាន​មក​ទទួល​ការ​វ៉ាក់សាំង​ដោយ​ស្មគ្រ័ចិត្ត​​គ្រប់ៗ​គ្នា​សូម​ធ្វើយ៉ាងណា​អោយ​ដល់​កូនៗ​កុមារា​កុមារី​ទាំងអស់​ចូលរួម​អនុវត្តន៍​តាម​វិធានការ​ក្រសួង​សុខាភិបាល​៣​កុំ​នឹង​៣​ការពារ​ទាំង​អស់​ដើម្បី​អោយ​ជៀសផុត​ពី​ជំងឺ​covid19.​កុំឲ្យ​កើត​ក្នុងគ្រួសារ​និង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​អោយសោះ​៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24