អភិបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លាជាគ្រឿងបរិភោគ ឧបភោគ និងថវិកា ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

 ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប និង​លោកស្រី​ឧកញ៉ា គៀន ស្រី​នាង បាន​ឧបត្ថម្ភ​មី​ចំនួន ២០,៣០០​កេស និង​ថវិកា ១០០​លាន​រៀល ជូន​ទៅ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។ មី និង​ថវិកា​នេះ ត្រូវបាន​ក្រុមការងារ​របស់​ឧកញ៉ា ទ្រី ភាព ដឹកនាំ​ដោយ ឯកឧត្តម ផាន់ ចាន​ធុល រៀបចំ​ដឹកជញ្ជូន និង​ប្រគល់ ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៅ​សាលាខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។​ ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​។ ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​លោក​ឧកញ៉ា ទ្រី ភាព និង​លោកស្រី ឧកញ៉ា គៀន ស្រី​នាង ចំពោះ​ទឹកចិត្ត​មនុស្សធម៌​ចូលរួម​រំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​រំលែក​ការលំបាក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ក្នុង​ឱកាស​ទទួល​ជំនួយ​ជា​មី និង​ថវិកា​នេះ ទេសរដ្ឋមន្ត្រី គន់ គីម បាន​គូស​រំលេច​ថា សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​ជាប់​ជានិច្ច​ចំពោះ​ការលំបាក​របស់​ប្រជាពលរដ្ឋ​។ តាមរយៈ​ជំនួយ​មី និង​ថវិកា ជា​សក្ខីភាព​យ៉ាង​ប្រត្សក្រ​ពីទឹកចិត្ត​ពោរពេញ​ដោ​យ​មនោសញ្ចេតនា និង​ការគិតគូរ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​ ​សូមបញ្ជាក់​ថា ខេត្ត​បន្ទាយមានជ័យ បាននិងកំពុ​ងរង់កា​រ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​។ ទឹកជំនន់​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់ ៦​ក្រុង​-​ស្រុក ស្មើ ៣៨​ឃុំ​-​សង្កាត់ និង​ប៉ះពាល់​ប្រជាជន​ប្រមាណ ១៨,៧១៥​គ្រួសារ និង​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ប្រមាណ ១,១៥០​គ្រួសារ​។​ ​ក្នុង​ពេល​ជួប​គ្រោះទឹកជំនន់​នេះ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម អ៊ុ រាត្រី អាជ្ញាធរខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ បាន​ប្រឹងប្រែង​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទាំង​ការជម្លៀស និង​រៀបចំ​ស្បៀងអាហារ​បណ្តោះអាសន្ន​ជូន​ដល់​ពួកគេ​៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24