អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ ១២គ្រួសារ ក្នុងឃុំបត់ត្រង់

 ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២១

នា​ព្រឹក​០២ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ផ្តល់​អំណោយ​គ្រឿង​បរិភោគ បរិភោគ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល​ដោយ​ទឹកជំនន់ ៩៩​គ្រួសារ ទូ​ទាំង​ឃុំ​បត់​ត្រង់ និង​គ្រួសារ​ក្រីក្រ ១២​គ្រួសារ ក្នុងភូមិ​អន្លង់​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​ ​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​មាន​ប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ​។​ ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ តំណាងឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​។ ​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ក៍​ដូច​អាជ្ញាធរខេត្ត យើង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ការ​ដាច់​ស្បៀង​ហូបចុក​នោះឡើយ ទោះបីជា​ជួប​បញ្ហា​កូវី​ដ​១៩ គ្រោះធម្មជាតិ​ផ្សេងៗ​ដូច​ខ្យល់​កន្តា​ក់ និង​គ្រោះ​ទឹកជំនន់​នេះ​ជាដើម​នេះ​។​ ​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៍​បាន​ណែនាំ​ដល់​សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ចូលរួម​ធ្វើ​អនាម័យ​ឲ្យបាន​គ្រប់គ្នា ​អនុ​វន្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ​ឲ្យបាន​ខ្ជាប់ខ្ជួន​៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24