ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រម្លឹកដល់មន្ត្រីការិយាល័យច្រកចេញចូលតែមួយស្រុកម៉ាឡៃត្រូវបង្កើនការយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ!!!

 ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១

ខេត្ត​បន្ទាយមានជ័យ​៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍​ក្រើនរម្លឹក​ដោយ​ជម្រុញ​ដល់​មន្ត្រី​អង្គភាព​ច្រកចេញចូល​តែ​មួយ​ឲ្យ​ប្រឹងប្រែង​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​ភារកិច្ច​ដោយ​តម្រូវ​មានការ​ទំនាក់ទំនង​ល្អ និង​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​ទាន់ពេល និង​មាន​តម្លាភាព​ប្រកបដោយ​ប្រសិទ្ធិភាព​។​ ​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ជាមួយ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ពិធី​សម្ភោ​ធ​អគារ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក​ម៉ាឡៃ នា​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អគារ​ការិយាល័យ សម្រាប់​ទំនាក់ទំនង​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រប់ទៅនឹង​ភាព​រីកចម្រើន​នៃ​ប្រទេសជាតិ​នា​ពេលបច្ចុប្បន្ន​។​ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​មហាផ្ទៃ​បាន​បង្កើត​នូវ​អង្គភាព​ច្រកចេញចូល​តែ​មួយ​នេះ​ឡើង គឺ​ដើម្ប​ជម្រុញ​ការលើកកម្ពស់​ការផ្ត​ល់​សេវា ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​មូលដ្ឋាន​សំដៅ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់​កា​រ​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ​។​ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​គូសបញ្ជាក់​ទៀត​ថា តាម​ច្រក​ចេញចូល​តែ​មួយ​នេះ​ហើយ ដែល​បាន​ជម្រុញ​ឲ្យ​ល្បឿន​ការងារ​ទាំងឡាយ ដែល​បាន​អនុវត្តន៍​កន្លងមករ​ហូត​ដល់​បច្ចុប្បន្ន​គឺ​ទទួល​បាន​ការ​សាទរ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​រាជរដ្ឋាភិបាល​ក៍​បាន​នឹង​កំពុង​ជម្រុញ​បន្ត​បង្កើត​នូវ​ច្រកចេញចូល​តែ​មួយ​នេះ​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត ដែល​មិន​ទាន់​មាន ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​។​ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​រម្លឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បម្រើ​ក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​ស្រុក​ដែល​បាន​បង្កើតឡើង​នេះ និង​មន្ត្រី​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ គប្បី​ត្រូវ​ប្រកាន់​ភ្ជាប់​គោលការណ៍​សំខាន់​៥​យ៉ាង​គឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿ​ទុកចិត្ត​តម្លាភាព​ក្នុង​ការបំពេញ​ការងារ​ដោយ​ខិតខំ​ប្រមូលផ្តុំ​បង្កើន​ប្រសិទ្ធិភាព​ផ្តល់​សេវាសាធារណៈ ការ​ផ្តល់​ប្រយោជន៍​នានា ក្នុង​ការអភិវឌ្ឍ គាំពា​សង្គម ប្រកប​ដោយ​សីលធម៌ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​រាល់​សំណើ និង​សំណូមពរ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​៕ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24