អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

 ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១

​កម្ពុជា​ពិតជា​មោទនភាព និង​អបអរសាទរ​ចំពោះ​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ដែល​បាន​យកឈ្នះ កីឡាការិនី​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ​។​ ​មុនពេល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៧ របស់​កម្ពុជា បាន​យក​ឈ្នះ​កីឡា​ការិនី កាណាដា នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ២៩​ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី ន័​រវេស នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២៥​ទល់​១៨ ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​ឈ្នះ​កីឡាការិនី​ថៃ ក្នុង​លទ្ធផល​៣៧​ទល់​២៩ ធ្វើឲ្យ​កីឡាការិនី អ៊ុក ស្រីមុំ ក្លាយ​ជា​កីឡាការិនី​ទី​២ របស់​កម្ពុជា ដែល​រកបាន​មេដាយមាស​ទី​៥​ជាប់ៗ​គ្នា បន្ទាប់​ពី​វីរ​កីឡា​ការិនី កែ ឡេង ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១៕ kh
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24