លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត បានចូលរួមពិធីចែកអំណោយនៅសាលាសង្កាត់ប៉ោយប៉ែតជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត

 ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១

ក្រុង​ប៉ោយប៉ែត​ ៖ ​ថ្ងៃអាទិត្យ ១០ កើត ខែ​កត្តិក ឆ្នាំឆ្លូវ​ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក គាត ហ៊ុល​អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចូលរួម​ពិធី​ចែក​អំណោយ​នៅ​សាលាសង្កាត់​ប៉ោយប៉ែ​ត​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត មកពី​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ ​ចំនួន ១៣៦ គ្រួសារ ដែល​មាន​សប្បុរជន​ជា​អាជីវករ ពាណិជ្ជករ​ម្ចាស់​អំណោយ​រួមមាន លោក ឈិន ឈាង និង​លោកស្រី រួន ស៊ីនួន លោក តាន់ គឹម​ឡេង និង​លោកស្រី សន ស្រីមុំ លោក វិញ រ៉ា​ឌី និង​លោកស្រី ផេង វ៉ាន់ឌី លោក គឹម កុសល និង​លោកស្រី យ៉ា គីម​លៀង ។ សម្ភារៈ​ជា​គ្រឿងឧបភោគ​បរិភោគ​ដែល​ផ្តល់ជូន​ក្នុង ១​គ្រួរ​សារ ទទួលបាន​៖ ១.​អង្ករ​១៥kg/ ២.​ទឹកត្រី​១​យួរ​/ ៣.​ទឹកស៊ីអ៊ីវ​១​យួរ​/ ៤.​អំបិល​១kg/ ៥.​មី​១​កេស​។ / ​ក្នុង​នាម​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​សូម​ថ្លែងអំណរគុណ​ដល់​លោក លោកស្រី​ដែល​ជា​ម្ចាស់​អំណោយ​​ដែល​បាន​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​បវរ​មហាប្រសើរ​ជូន​ដល់​លោក លោកស្រី​សប្បុរសជន ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ​ kh
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24