អាជ្ញាធរក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារចុះពិនិត្យមើលការជួសជុលផ្លូវឡើងវិញ និងចាក់បន្ថែមបេតុងនៅផ្លូវសុខភាពនឹងផ្លូវលំចំនួន០២ខ្សែដើម្បីត្រៀមចាក់ថ្មមិចប្រវែង៤,០៥០ម៉ែត្រ ក្នុងភូមិអូរឬស្សីនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!

 ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

​ក្រុង​ប៉ោយប៉ែត​៖​នា​ថ្ងៃ​ច័ន្ទ ៣ រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ​លោក​គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែក បាន​ដឹកនាំ​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យមើល​ការជួសជុល​ផ្លូវ​មួយចំនួន​ឡើងវិញ និង​ចាក់​បន្ថែម​បេតុង​នៅ​ផ្លូវ​សុខភាព​ចំណុច​មុខ​វិទ្យាល័យ​អូរជ្រៅ ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ទុន​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​ការជួសជុល​ឡើងវិញ​ផ្លូវលំ​ចំនួន​០២​ខ្សែ​ដើម្បី​ត្រៀម​ចាក់​ថ្ម​មិច​ប្រវែង​៤,០៥០​ម៉ែត្រ ក្នុង​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ក្រោយ​ពី​រដូវភ្លៀង​បានបញ្ចប់ ក្រុម​ការងារ​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងអស់​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែត ដោយ​ផ្តើម​ពី​ចំណុច​ទីប្រជុំជន​រហូត​ផ្លូវលំ​គ្រប់​ភូមិ​ក្នុង​សង្កាត់​ទាំងអស់​របស់​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24