រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសំណេះសំណាល និងចែកជូនរង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅទូទាំងខេត្ត

 ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២

​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​សំណេះសំណាល​និង​ចែក​ជូន​រង្វាន់​ថេប​ប្លែត (IPAD ) ម្នាក់​១​គ្រឿង​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A នៃ​ការប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​ថា​បាក់​ឌុប​នា​សម័យ​ប្រឡង​ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​ ​លទ្ធផល​សិស្ស​និទ្ទេស​A ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ មាន​៩៩​នាក់​បាន​កើនឡើង​៤​ដង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន ២៥​នាក់ ក៏​ឆ្លុះបញ្ចាំង​នូវ​គុណភាព​អប់រំ​កាន់តែ​ប្រសើរឡើង​។​ ​នៅ​ឆ្នាំ​នេះ ក្មួយៗ​សិស្ស​និទ្ទេស​A បាន​រង្វាន់​ត្រឹម​IPAD ម្នាក់​១​គ្រឿង ជា​អំណោយ​របស់​លោកនាយ​ឧត្តមសេនីយ៍ ឧបនាយករ​រដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​និង​លោកជំទាវ​។​ ​យោង​របាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​: លទ្ធផល​ប្រឡង​បាក​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០២១ នោ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០២១ គឺ​ជាប់​៦៣% ក្នុងនោះ​បាន​និទ្ទេស​A ចំនួន​៩៩​នាក់​/ ស្រី​៧០​នាក់​។​ ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នោះ មាន​៧​មណ្ឌល​៕ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24