ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រីជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគារអង្គការមេគង្គ ស្ថិតនៅភូមិបន្ទាយឆ្មារលិចឃុំបន្ទាយ ឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍ ឯកឧត្តម ឯកឧត្ដម ម៉ាតាំងឆាល ម៉ាំងឌីយោ នាយកអង្គការ Enfant du Mekong ទីប្រឹក្សាអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការសាងសង់សមិទ្ធផល និងស្នាដៃប្រកបដោយនវានុវត្តន៍ថ្មីនេះមានអគារ១២ខ្នងដែលជារចនាបទបែបខ្មែរព្រមទាំងមានកន្លែងកីឡា និងពិសោធន៍កសិកម្មនិង ចំណាយថវិកាជាង១លាន២សែនដុល្លាដេីម្បីរួមចំណែកជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង គោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពនៅកម្ពុជា។ kh