ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអង្គការកុមារមេគង្គឃុំបន្ទាយឆ្មារក្នុងការអភិវឌ្ឍធនធាន
មនុស្ស.!

 ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២២ លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន​ឧបនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិ​​បាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​និង​លោកជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​ម៉ៅ ម៉ា​ល័យ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​អគារ​អង្គការ​មេគង្គ ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ​លិច​ឃុំ​បន្ទាយ​ ​ឆ្មារ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។​ ​យោងតាម​របាយការណ៍ ឯកឧត្តម ឯកឧត្ដម ម៉ា​តាំង​ឆា​ល ម៉ាំង​ឌី​យោ នាយក​អង្គការ Enfant du Mekong ទីប្រឹក្សា​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការសាងសង់​សមិទ្ធផល និង​ស្នាដៃ​ប្រកប​ដោយ​នវានុវត្តន៍​ថ្មី​នេះ​មាន​អគារ​១២​ខ្នង​ដែល​ជា​រចនាបទ​បែប​ខ្មែរ​ព្រមទាំង​មាន​កន្លែង​កីឡា និង​ពិសោធន៍​កសិកម្ម​និង ចំណាយ​ថវិកា​ជាង​១​លាន​២​សែន​ដុល្លាដេ​ី​ម្បីរួម​ចំណែក​ជាមួ​យយុទ្ធសាស្ត្រ​ចតុកោ​ណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង គោលនយោបាយ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​នៅ​កម្ពុជា​។​ ​ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24