អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ!

 ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣

​នា​ព្រឹក ថ្ងៃទី​១០​ខែ​មករា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង ទទួល មី​ម៉ា​ម៉ា ចំនួន ៣០​កេស​ធំ ស្មើនឹង ១៨០​កេស​តូច របស់ ឯកឧត្តម លី ហុង ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ និង លោកជំទាវ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​ប្រយោជន៍ បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ​មី​ចំនួន​៣០​កេស​ធំ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕ kh
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24