សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់

 ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣

​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ៨​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ប៉ុន្មាន​ជិត 5,000 នាក់ នៅ​សាល​ពិ​ព័ណ៌​កោះ​ពេជ្រ ពិធី​នេះ​ឡើងវិញ បន្ទាប់​ពី​មាន​ការអាក់ខាន​រយៈពេល​បី​ឆ្នាំ​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។ ​ជំនួប​អាហារ​សាមគ្គី​នៅ​ឆ្នាំនេះ ធ្វើ​ឡើង​ក៏​ចំ​ពេល​ខួប​៣៨​ឆ្នាំ​នៃ​ការ​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​។ ​ក្រៅពី​អ្នកព័ត៌មាន​ហើយ​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី ខេត្ត មន្ត្រី​អ្នកនាំពាក្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​សារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។ ​ជំនួប​នេះ​ធ្វើឡើង​ដោយ បើកទូលាយ ពោល​អ្នកព័ត៌មាន​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស កម្ពុជា​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ត្រូវបាន អនុញ្ញាត​ឱ្យ​ចូលរួម ដោយ​មិន​មាន​ប្រកាន់​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​គាំទ្រ ឬ​មិន​គាំទ្រ​រាជរដ្ឋាភិបាល​នោះឡើយ​៕ kh
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24