សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា

 ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣

(​ភ្នំពេញ​) ៖​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ត​ម ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថានឧត្តមសិក្សា​។​ ​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​​បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា ក្នុងឱកាស​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្នុង​ការជំរុញ ការសិក្សា​តាម​អន​ឡាញ នៅក្នុង អំឡុងពេល​នៃ​វិបត្តិកូ​វីដ​១៩​កន្លងទៅនេះ​។​ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​កម្ពុជា ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ជាមួយគ្នា​នោះ​ដែរ ក៏​បាន​ចូលរួម​ជួយ​ដល់​ប្រជាជន​ក្រីក្រ ជួយ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​នេះ គឺជា​ការចូលរួម​ទាំង​អស់​គ្នា​សម្រាប់​ភាព​រីកលូតលាស់​កម្ពុជា ត​ទៅ​មុខ​ទៀត​៕ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24