ថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩
ក្រុងប៉ោយប៉ែត ៖ ជារៀងរាល់ថ្ងៃ ភ្ញៀវជាតិ និង អន្តរជាតិ ទាំងបងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់តាម ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត និង ស្រុកអារញ្ញ ហើយសម្រាប់បងប្អូន កម្មករ អាជីករ ដែលចេញ ចូល ព្រឹក ល្ងាច បានសង្កេត ឃើញថា រាល់ថ្ងៃ សម្ថកិច្ចជំនាញពាក់ព័ន្ធ ខាងប្រទេសថៃ ច្បាប់គេតឹងរឹុង មានសុវត្ថិភាព បាន ល្អ ចំពោះមនុស្សដែល ចូលទៅក្នុងទឹកដី របស់ប្រទេសគេ ។
មតិមហាជន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ មិនថា ជនជាតិថៃ . ជនជាតិ ខ្មែរ រឺ ជនជាតិបរទេស នោះទេ មុននិងឆ្លងផុត ដែនសមត្ថកិច្ច ជំនាញ ច្រក ប្រទេសថៃគឺស្រុកអារញ្ញ គេមានម៉ាសីុនសម្រាប់ ស្គេន កាបូប វ៉ាលី និងថង់ ដាក់សម្ភារៈផ្សេង ៗ ដោយដាក់នៅតាមផ្លូវ ថ្មើរជើង សម្រាប់អ្នកប្រើប័ណ្ណព្រំដែន និងកាត ចេញចូលព្រឹកល្ងាច អោយស្គេន ដាក់ដោយខ្លួនឯង និងយកដោយខ្លួនឯង ពេលផុតកន្លែងស្គេន ចំងាយប្រហែល ២០រឺ៣០ម៉ែត្រ គឺមានសមត្ថកិច្ចជំនាញប្រចាំច្រក អង្គុយរង់ចាំឆែក វ៉ាលី . កាបូប និងថង់ដាក់សម្ភារៈ ផ្សេងៗ ចំពោះ បុគ្គលណាដែលមិនដាក់ក្នុងម៉ាសីុនស្គេនត្រឹមត្រូវ និង បុគ្គលដែលមានពិរុទ្ធ គួរអោយ សង្ស័យ ថាមានវត្ថុ ខុសច្បាប់ ដែលយកចូលទៅក្នុងប្រទេសរបស់គេ ដោយមានផ្លូវដើរ២ច្រក គឺ មនុស្សស្រីផ្សេងនិងប្រុសផ្សេង ចាំឆែក ទើបឆ្លងផុត ៕
សម្រាប់ច្រកថ្មើរជើង ខាងចូលប្រទេសកម្ពុជា យើងវិញ គឺ ច្រក សម្រាប់អ្នកប្រើប័ណ្ណព្រំដែន និងកាត ចេញចូលព្រឹកល្ងាច មិនមានទេម៉ាសីុនសម្រាប់ស្គេន ដូចខាងប្រទេសថៃ មតិមហាជន បានរិះគន់ចំៗថា បើមិនទាន់មានលិទ្ធភាព ទិញ រឺមិនទាន់ដាក់ ចាំកសាងការិយាល័យច្រកថ្មី រួច ទើបដាក់ម៉ាសីុន ស្គេន ក៏បានដែល តែសូមចាប់តាំង សមត្ថកិច្ច ជំនាញ រង់ចាំ សង្កេតមើល និង ឆែក កាបូប វ៉ាលី និងថង់ដាក់សម្ភារៈ ផ្សេងៗ ចំពោះបុគ្គល ណាដែលមើលទៅមានពិរុទ្ធគួរឱ្យសង្ស័យ ដូចគេដែលទៅ ។
រឺមួយមិនមាន សមត្ថកិច្ច សម្រាប់ដាក់ ឆែកការពារ ទេ មានតែ មនុស្ស សង្កេតមើលនិងចាំចាប់ រទេះ រឺ ឡាន ណា ដែលដាក់ទំនិញ ចូលមក ហើយអាចគោះ រកលុយ ចែកគ្នាដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បានទើបមានមនុស្ស រឺ ?
ជាចុងក្រោយ មតិហាជន សុំសំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ពាក់ព័ន្ធ គួរគិតគូឡើងវិញ នូវចំណុច ១នេះ ។
ប៉ុន្តែបើធ្វើតាមសំណូមពរ របស់មតិមហាជន មែន ពេលដាក់សមត្ថកិច្ច មកឆែក រកវត្ថុខុសច្បាប់មិនឱ្យចូលមកប្រទេស មិនមែនមកធ្វើជាកុងត្រូ សម្រាប់រកលុយ បន្ថែម បន្ទុក លើប្រជាពលរដ្ឋនោះទេ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ