មន្ត្រីរដ្ឋបាល ជលផល ខេត្តព្រះសីហនុ កំពុងសប្បាយ ប្រមូលលុយ តាមរបៀប ពុករលួយ រាប់សិបលានរៀល ក្នុងមួយថ្ងៃៗ ដាក់ចូលហោប៉ៅ សង្ស័យ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវថ្នាំសណ្តំ ដែលទើប ទូកនេសាទខុសច្បាប់ អូសកូនគ្រែងឈាម កើតពេញបន្ទុកនៅចំនុចខុសបទ (ព្រែកទទឹង) ក្នុងភូមិសាស្ត្រភូមិកោះខ្យង !!!

 ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២០

ខេត្តព្រះសីហនុ ៖ បើយោងតាម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និង តាមបណ្ដាយសង្គម ផ្សព្វផ្សាយក្នុងស្រុក អំពីបញ្ហា ទូកនេសាទអូសកូនគ្រែងឈាម រាប់សិប គ្រឿង (មិនក្រោម ៥០ទូកក្នុងមួយថ្ងៃ) ត្រូវបានមតិមហាជន សង្កេតឃើញថា កំពុងធ្វើសកម្មភាពអូសកូនគ្រែងឈាមយ៉ាងអនាធិបតេយ្យនៅចំនុចខុសបទ (ព្រែកទទឹង) ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគ្មានមន្ត្រីជំនាញ រូបណា អើរពើ នោះទេ ។

បើយោងតាមប្រភព ពីប្រជានេសាទ ស្ថិតក្នុងភូមិកោះខ្យង បានឱ្យ ដឹងថា ការនេសាទអូសកូនគ្រែងឈាម (កូនគ្រែងឈាមតូចៗ មិនទាន់អាចបរិភោគបាននោះ) គឺខាងជំនាញរដ្ឋបាលជលផលហាមឃាត់ជាដាច់ខាត និងបានចាត់ចូលជាបទល្មើសនេសាទ (នេសាទខុសច្បាប់)"។

ប៉ុន្តែ ក្នុងស្ថានភាពជាក់ស្ដែង ត្រូវបានគេសង្កេតឃើញថា រាប់ចាប់ពីថ្នាក់ សង្កាត់រដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ហាក់គ្មានចំណាត់ការទាល់តែសោះ បែជា បើកដៃឱ្យក្រុមឈ្មួញនេសាទកូនគ្រែងឈាមខុសច្បាបធ្វើកម្មភាព យ៉ាងគឃ្លើន ជាថ្នូរទៅនឹងការបង់លុយ រាប់លានរៀលក្នុងមួយថ្ងៃ ជំនួសការបង្ក្រាប ការនេសាទខុសច្បាប់ ។

ប្រភពដដែល បានបន្តទៀតថា ក្រុមអ្នកនេសាទទូកអូសកូនគ្រែងឈាម ដែលកំពុងធ្វើសកម្មភាពទាំងថ្ងៃ-ទាំងយប់ នេះគឺសុទ្ធសឹងតែ លោកមេថៅកែ (មេកញ្ចែង) ជាអ្នកសម្របសម្រួល និងរត់ការបង់លុយឱ្យជំនាញរដ្ឋបាលជលផល ក្នុងខេត្តព្រះសីហនុគ្រប់គោលដៅទាំងអស់ទើបអាច ចេញទូកទៅអូសកូនគ្រែងឈាមបានយ៉ាងរលូន ។

ប្រភពដដែលបានបន្ថែមទៀតថា ប្រសិនបើប្រជានេសាទរូប ណា ដែលគ្មានខ្សែ គ្មាន ខ្នង បង្អែក និងថៅកែ (មេកញ្ចែង) កាងឱ្យនោះទេ កុំសង្ឃឹមអាចអូសកូនក្រែងឈាមបាន បើហាន ចេញទូកទៅអូសកូនគ្រែងឈាមគឺ គ្មានភ័ព្វសំណាង គេចរួចពីកន្តាប់ ដៃពិឃាតរបស់មន្ត្រីជលផលឡើយ។ នៅពេលដែលជំនាញរដ្ឋបាលជលផលចាប់បានត្រូវបង់លុយយ៉ាងតិចចាប់ពី ៦០ម៉ឺនរៀល ទៅជាង១លានរៀល ឬអាចច្រើនជាងនេះទើបអាចយកទូក និងសម្ភារៈនេសាទត្រលប់មកផ្ទះវិញបាន។

ប្រសិនបើ ចង់រកនេសាទខុសច្បាប់នេះបន្តទៀត ជំនាញរដ្ឋបាលជលផលតម្រូវឱ្យបង់លុយជាមុនសិនទើបនេសាទបាន ។កូនគ្រែងឈាមដែលត្រូវបាន ច្បាប់ជលផលហាមឃាត់ ចាប់ផ្តើមនាំចេញយ៉ាងគគ្រឹកគគ្រេងនាពេលយប់ ចន្លោះពី ២តោន ទៅ៥តោន ក្នុងមួយយប់ ស្របពេលមន្ត្រីជំនាញរដ្ឋបាលជលផល ឆ្លើយថាពុំបានដឹងរឿងនេះទេ បើទោះបីជាសកម្មភាព រែងកូនគ្រែងឈាម និងទីតាំងប្រមូលទិញកូនគ្រែងឈាមនៅមិនឆ្ងាយ ពីសង្កាត់រដ្ឋបាលជលផល កោះខ្យង ដែលមានមន្ត្រី ប្រចាំការតំបន់នោះ ជាប្រចាំផងដែល ។

ក្រុមប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទ ជាច្រើននាក់បានបង្ហា ញទស្សនៈថា ខណៈរដូវ កូនគ្រែងឈាមបានឈានមកដល់ កាលពីអំឡុងដើមខែឧសភា និងកកើតច្រើននៅ ចន្លោះខែសីហា រហូតដល់ខែវិច្ឆិកា នៅតំបន់កោះខ្យង ស្ថិតក្នុងភូមិសាស្ត្រឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គេសង្កេតឃើញថា មានប្រជានេសាទមួយ ចំនួនបានងាក មកនេសាទអូសកូនគ្រែងឈាមយ៉ាងអនាធិបតេយ្យមកលក់ ឱ្យឈ្មួញញក្នុងតម្លៃខ្ពស់ ចន្លោះពី ៤០,០០០ (បួនម៉ឺន) រៀល ទៅ ៦០,០០០ (ប្រាំមួយម៉ឺន) រៀលក្នុងមួយគីឡូក្រាម ដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់ពីផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលពួកគាត់ប្រកបរបរលក្ខណៈគ្រួសារ (រាវគ្រែងឈាមដោយដៃ) ជារៀងរាល់ឆ្នាំ បន្ទាប់ពីកូនគ្រែងឈាមចាប់ផ្តើមក កើតកូនក្នុងតំបន់ពយកោះខ្យងនេះ ក្នុងអំឡុងចុងខែឧសភា រហូតដល់ចុងខែកញ្ញា ជារៀងរាល់ឆ្នាំ។

មតិមហាជនបានលើកឡើងថា ពាក់ព័ន្ធទៅ នឹងសកម្មភាពល្មើសច្បាប់នេះ ប្រសិនបើមន្ត្រីជំនាញរដ្ឋបាលជលផលចាប់ ពីសង្កាត់រដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ នៅតែបន្ត ធ្វើមិនឃើញ មិនដឹង មិនឮ មិនចាត់វិធានការ បង្ក្រាបនោះទេ ធនធានធម្មជាតិនៅតំបន់ពយទឹករាក់កោះខ្យង នេះនឹងវិនាសហិនហោចជាក់ជាពុំខានឡើយ ។ ព្រោះកូនគ្រែងឈាមដែលត្រូវបានឈ្មួញធំៗមានឥទ្ធិពលប្រចាំតំបន់កោះ ខ្យងប្រមូលទិញ គឺជាប្រភេទកូន គ្រែងឈាម ដែលច្បាប់ជលផលហាមឃាត់នេសាទជាដាច់ខាត ដោយសារវាមានលក្ខណៈតូចពេក គឺចាប់ពីប៉ុនជើងធូបរហូតដល់ប៉ុនចុងចង្កឹះ (កូនគ្រែងឈាម ១គីឡូក្រាម មានចំនួនចន្លោះពី ៥,០០០កូន ទៅ ១០,០០០កូន) រីឯកូនគ្រែងឈាមមានទំហំធំជាងនេះ គឺមានតម្លៃថោក ឬអាចមិនត្រូវបានទទួលទិញឡើយ ហេតុដូច្នេះហើយ តើមានសល់អ្វីទៀតបើអូសតាំងពីកូនទើប តែកកើតបែបនេះនោះ។

ប្រភពពីមន្រ្តីមូលដ្ឋានបានលើកឡើងថា "ភាពមិនប្រក្រតី នៃអំពើពុករលួយរបស់មន្រ្តីជំនាញរដ្ឋបាលជលផលជាមួយថៅកែកូនគ្រែងឈាមគឺបានត្រូវរូវគ្នាសឹងតែដុះស្លែរទៅហើយ។ ថៅកែកូនគ្រែងឈាមគឺជា ឆ្នាំងបាយ ដ៏មានសក្តានុពល មិនចេះរីងស្ងួត របស់មន្រ្តីជំនាញរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះសីហនុ ទៅហើយ ។

សូមបញ្ជាក់ថា កូនគ្រែងឈាមដែលប្រជានេសាទបានមកគឺ យកទៅលក់បន្តឱ្យឈ្មួញ ឬ មេកញ្ចែងដើម្បីយកទៅចិញ្ចឹមបន្ត និងនាំទៅលក់បន្តនៅប្រទេសវៀតណាម។

#យោងតាមក្រឹត្យ-ច្បាប់ស្តីពី"ការគ្រប់គ្រងវិស័យជលផល" ត្រង់មាត្រា២៨ បានចែងថា "ការធ្វើនេសាទដោយអួនអូសក្នុងដែននេសាទសមុទ្រតាមបណ្តោយឆ្នេរដែលស្ថិតនៅក្នុងចន្លោះចាប់ពីមាត់ច្រាំងទៅទល់នឹងខ្សែបន្ទាត់ដែលមានជម្រៅទឹក ២០ម៉ែត្រ ត្រូវហាមឃាត់ជាដាច់ខាត លើកលែងតែមានការអនុញ្ញាតពិសេស តាមសំណើរបស់នាយកដ្ឋានជលផល ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវបច្ចេកទេស វិទ្យាសាស្រ្តនេសាទ"។

#យោងមាត្រា៤១ នៃក្រឹត្យ-ច្បាប់ស្តីពី "ការគ្រប់គ្រងវិស័យ ជលផល" ចែងថា "ជនណាដែលបានបិទបាំង ឬការពារអំពើល្មើសគៃបំបាត់ប្រាក់ពិន័យ ប្រាក់ពន្ធ វិភាគទាន នេសាទ ឬ របស់តាងឆ្លៀតយកមុខងារដើម្បីប្រព្រឹត្តល្មើស ទទួលសំណូកនិងអ្នកសូក ឬអ្នកកណ្តាលក្នុងបទសូកត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន"។

ទាក់ទិននឹងបទល្មើសខាងលើ អង្គភាពសារព័ត៌មាន " វីរៈ ជាតិ " មិនអាចទាក់ទង សុំការបកស្រាយ ពីជំនាយសង្កាត់រដ្ឋបាលជលផល នាយផ្នែករដ្ឋបាលជលផល និងនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានទេនៅថ្ងៃនេះ។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពិសេសបងប្អូនប្រជានេសាទ ភូមិកោះខ្យង បានសំណូមពរ ដល់ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់វិធានការចំពោះមន្ត្រីរដ្ឋបាលជលផលពុករលួយមួយចំនួន ដែលកំពុងទទួលលុយរាប់លានរៀលក្នុងមួយថ្ងៃពីមេកញ្ចែងនេសាទកូនគ្រែងឈាមនៅទីតាំងខាងលើថ្នូរនឹងការមិនបង្ក្រាបនៃការនេសាទកូនគ្រែងឈាមដែលច្បាប់ជលផលបានហាមឃាត់នៅតំបន់ពយទឹករាក់កោះខ្យងនេះផងទាន ចៀសវាង ប្រជាពលរដ្ឋ និងប្រជានេសាទ ត្រឹមត្រូវ បើ វប្បធម៌ ខឹង គោ វៃរទេះ ធ្វើឱ្យបាត់បង់សន្លឹក ឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុនសែន ជាប្រធានគណបក្ស ផងនោះ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24