កូនភ្លោះ ៣នាក់ ប្រសូត្រ ក្នុងគ្រួសារ មានជីវភាព ខ្វះខាតខ្លាំង បានទទួល អំណោយ សប្បុរសធម៌ពី សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត !!!

 ថ្ងៃសៅវ៍ ទី១១ ខែមេសា ឆ្នាំ២០២០

ក្រុងប៉ោយប៉ែត ៖ នៅរសៀលថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល និងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ ០៣នាក់ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមាន ឪពុកឈ្មោះ ខនយ៉ាន អាយុវ៣៥ឆ្នាំ
ម្ដាយឈ្មោះ ជួប ចិត្ត អាយុ៣២ និង
១ • កូនស្រីទី១ ឈ្មោះ គឹម ឡង
២ • កូនស្រីទី២ ឈ្មោះ គឹម ឡា
៣ •កូនស្រីទី៣ ឈ្មោះ គឹម ឡៃ

អំណោយរបស់សម្តេចរួមមាន ៖

១ • អង្ករចំនួន២០០គីឡូក្រាម
២ • ទឹកដោះគោ០១កេសធំ ស្មើ ២៤កំប៉ុង
៣ • សារុង០២
៤ • ក្រម៉ា០២
៥ • ស្ករសរ៥គីឡូក្រាម
៦• ថវិកា ៥,០០០,០០០៛ ( ប្រាំលានរៀល)

នៅក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំង២ តែងតែផ្ញើរនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយនៅចំពោះមុខគ្រួសារប្រសូត្រទារិកា ភ្លោះបីនាក់ ក្នុងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ ត្រូវជាចៅៗរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ចំពោះគ្រួសា ដែលប្រសូត បានកូនភ្លោះចំនួន៣នាក់ និង បានទទួល អំណោយ មនុស្សធម៌ ពីសម្ដេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នេះ គឺជា គ្រួសាទី ៣៦០ មកហើយ ។ ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24