ប្រជាពលរដ្ឋ មានជីវភាព ខ្វះខាត ចំនួន ៣៩៧ គ្រួសារ បានទទួល អំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងសប្បុរជន តាមរយៈ លោក គាត ហ៊ុល គណៈអភិបាលក្រុងប៉ោយប៉ែត !!!

 ថ្ងៃសៅវ៍ ទី១១ ខែមេសា ឆ្នាំ២០២០

ក្រុងប៉ោយប៉ែត ៖ ក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នេះ ធ្វើឱ្យបងប្អូន មិនអាចចេញ ទៅធ្វើការកស៊ី ទទួលទាន ដោយសេរីបាន តែទោះជា យ៉ាងណាក្ដី អាជ្ញាធរពួកយើង មិនប្រងើយ កន្តើយនោះទេ ក្នុងនាមជាប្រជាជនខ្មែរ ហើយជាថ្នាក់ដឹកនាំ ផងនោះ ។

ដោយមានការចង្អុលបង្ហាញថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងណែនាំរបស់ ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន • និងក្រោមការដឹកនាំ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់បណ្ដាល ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈ ប្រទេសកម្ពុជា និង សកល ក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ អមដំណើរដោយ • លោក លោក ស្រីអភិបាលរងក្រុងប៉ោយប៉ែតមន្ត្រីរដ្ឋបាលក្រុងជាច្រើននាក់ មន្ត្រីក្រសួងសុខាភិបាលខេត្ត • លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល • លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់រង • លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល លោកលោកស្រីមេភូមិអនុភូមិជំនួយការភូមិ ក្នុងសង្កាត់ទាំង២ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាល សួរ សុខទុក្ខ និង នាំយក អំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមឧបត្ថម្ភ ពីសប្បុរសជន ចែកជូន ដល់ដៃ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង និងជាជនងាយរងគ្រោះនៅ តាមមូលដ្ឋានក្រុងប៉ោយប៉ែតមួយចំនួន ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតដោយវីរុសកូវីដ-១៩ (COVID-19) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ។

នៅក្នុងឱកាសនោះដែល លោក អភិបាលក្រុង ក៏បានមានមតិជួបសំណេះសំណាល ផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាង ត្រូវមានអនាម័យ គ្រប់ពេលវេលា ជាពិសេសការលាងដៃ ចូលរួមទប់ស្កាត់ និងជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា ហើយសម្រាប់អំណោយខាងលើនេះ ទោះតិចតួចក្ដី ប៉ុន្តែជាការចែករំលែង នូវទឹកចិត្ត របស់ថ្នាក់ដឹកនាំ តាមរយៈអាជ្ញាធរក្រុងប៉ោយប៉ែត នៅក្នុងគ្រាលំបាក ដែលនៅក្នុងប្រទេសកម្ពុជាយើង និង បណ្ដាលប្រទេសផ្សេងៗ ។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង មកទទួល ការឧបត្ថម្ភ ទាំងពីសង្កាត់ នៅថ្ងៃនេះ មានចំនួន សរុប ៣៩៧ គ្រួសារ ។ ដោយ វឌ្ឍនា វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24