ថ្ងៃសៅវ៍ ទី១១ ខែមេសា ឆ្នាំ២០២០
ក្រុងប៉ោយប៉ែត ៖ ដោយមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់ ចំពោះរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែមេសាឆ្នាំ២០២០នេះ អាជីវករក្រុងប៉ោយប៉ែត បាននាំយក សំភារៈ គ្រឿងឧបភោគនិងបរិភោគ មកប្រគល់ជូន ដល់ រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែក បម្រើឱ្យការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) ក្នុងមូលដ្ឋានគ្រប់ភូមិ នៃសង្កាត់ទាំង៣ របស់ក្រុងប៉ោយប៉ែត ។
សូមជម្រាបថាសម្ភារៈ គ្រឿងឧបភោគនិងបរិភោគ និងអង្កររួមជាមួយសប្បុសជន រួមមាន ៖
១ • លោក ចេន មឿ និងភរិយា
២ • លោក ម៉ែន សុង និងភរិយា
៣ • លោក ម៉ាង ហេង និងភរិយា
៤ • លោក ម៉ាង ហូ និងភរិយា
ចូលរួមអង្ករ ៦០០គីឡូក្រាម និងទឹកត្រី ១១កេស
៥ • ក្រុមហ៊ុន លី ហេង អចលនទ្រព្យ ចូលរួម
មី ១០០កេសតូច អង្ករ ១តោន ប្រេងឆា ១០០ដប និងទឹកសុទ្ធ ១០កេសតូច ៕
នៅក្នុងឱកាសនោះដែរ #លោកគាតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនអាជីវករដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ សំភារៈ ថវិកា គ្រឿងឧបភោគនិងបរិភោគ ដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចូលរួមបម្រើឱ្យការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) នៅក្នុងក្រុងប៉ោយប៉ែត ខណៈអាជ្ញាធយើង កំពង់តែខិតខំព្យាយាម ជួយ ដល់ប្រជាពលរដ្ឋ ។ ដោយ វឌ្ឍនា វីរៈ ជាតិ