លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ក្នុងនាម ជាអាជ្ញាធរ មិនព្រងើយកន្តើយ និងពលរដ្ឋ ដែលមាន ជីវភាពខ្វះខាតខ្លាំង នៅក្នុងអំឡុង ពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ (COVID-19) នោះឡើយ !!!

 ថ្ងៃសៅវ៍ ទី១១ ខែមេសា ឆ្នាំ២០២០

ក្រុងប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់និមិត្ត និងមានការចូលរួម ពី កម្លាំងប្រជាការពារភូមិ បានបន្តចុះចែកអំណោយ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង និងជាជនងាយរងគ្រោះនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងសង្កាត់និមិត្ត មកពីភូមិកូនដំរី ចំនួន ២១គ្រួសារ នៅក្នុងភូមិសូរិយា ចំនួន ២០គ្រួសារ សរុបចំនួន ៤១គ្រួសារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ នេះ

អំណោយមនុស្សធម៌ដែលរដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើការបែងចែក និងកំពុងចែកជូន នេះ រួមមាន ជាអង្ករ និងគ្រឿងឧបភោគនិងបរិភោគ ដើម្បី ដោះស្រាយការខ្វះខាតខ្លាំង និងមានការឧបត្ថម្ភ រួមមាន ៖

១ • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។

២ • ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

៣ • ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

៤ • អភិបាល និងអភិបាលរង នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទ
៥ • សប្បុរសជន ជាពាណិជ្ជករ និងអាជីវករ ជាច្រើននាក់ទៀត ។

ក្នុងឱកាសនេះដែរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលមានសាច់ញាតិទើបត្រលប់មកពីបរទេសវិញ ត្រូវអនុវត្តវិធានការរស់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន មុខនឹងកៀកស្និទ្ធជាមួយគ្រួសារ និងព័ត៌មានវិវត្តន៍ថ្មីៗដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងថែទាំសុខភាពខ្លួនឯងឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ ដោយ វឌ្ឍនា

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24