អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សា ដោះស្រាយ ការងារបន្ទាន់ ជាមួយរដ្ឋបាលខេត្តស្រះកែវ ដើម្បីសម្រួល ដល់ប្រជាពលរដ្ឋ និងរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីត ១៩ !!!

 ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២០

ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រតិភូកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងបន្ទាត់ព្រំដែនកម្ពុជា~ថៃ ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ • ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ • លោក គាត ហ៊ុល អភិបាលនៃគណៈភិបាល ក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយ អាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ

កិច្ចប្រជុំពិភាក្សា ដោះស្រាយការងារបន្ទាន់នេះបានធ្វើឡើង នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា យើង បានស្នើសុំជាគោលការណ៍រួមទៅ ០២ចំណុច ដល់ឯកឧត្តមអភិបាលខេត្តស្រះកែវ ៖

១ • ស្នើសុំជួយសម្រួលដល់បងប្អូនប្រជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកជារាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យផ្លូវ ដូចជាច្រកបឹងត្រគួនជាអាទ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។

២ • ស្នើឱ្យមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រគួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម ។

ក្រោយពីការជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាង
ភាគីទាំងពីរប្រទេស តាមសំណើសុំរបស់ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីសហការ សម្របសម្រួលជួយដល់ប្រជាពលករខ្មែរ និងដើម្បីរួមសហការគ្នាទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីត១៩ ។

ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួម ៖

១ • កំណត់យកទីតាំងច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ និងកម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាត្តឲ្យចេញ ។ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។

២ • តាមសំណើរសុំបស់ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលក្រសួងពាណិជ្ជកម្មថៃដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយ។ដោយ វីរៈ ជាតិ

virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news










Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24