ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

ម្ចាស់សំណង់ថា ឱ្យមន្ត្រីសាលាក្រុង ម្នាក់រត់ការសុំច្បាប់ហើយ តែមន្ត្រីជំនាញថាអត់បានមកសុំច្បាប់ទេ ???


ក្រុងប៉ោយប៉ែត ៖ អស់រយៈពេលជាយូខែ សំណង់សាងសង់បីសន្លឹក កសាងបានជាច្រើន បែរជាមិនទាន់មានច្បាប់សាងសង ទៅវិញ ត្រូវបានមតិមហាជនសង្ស័យថា មានខ្សែជាមន្ត្រីសាលាក្រុងប៉ោយប៉ែត ជាអ្នកកាង។

សំណង់អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសាងសង់ចាក់ប្លង់សេ៣សន្លឹក និងមានការបះពាល់ដល់អ្នកជិតខាងដូចជាធ្លាក់ថ្ម ស៊ីម៉ង ។ល ។ មកលើដំបូលផ្ទះអ្នកជិតខាងផងដែរនោះ គឺបែកធ្លាយព័ត៌មានច្បាស់កាលមួយថា សំណង់ខាងលើនេះគឺមិនបានទៅសុំសាងសងពីមន្ត្រីជំនាយនិងអាជ្ញាធរត្រឹមត្រូវនោះទេ ដោយសាតែម្ចាស់សំណង់អត់ច្បាប់ខាងលើនេះ មានខ្សែមន្ត្រីសាលាក្រុងប៉ោយប៉ែត មួយរូប ដែលមានឥទ្ធិពល ទើបសំណង់នេះអាចសាងសងមកដល់ថ្ងៃនេះបាន ។

នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ នេះអង្គភាពសារព័ត៌មាន " វីរៈ ជាតិ " យើងបានទៅផ្ដិតយករូបភាព សំណង់ខាងនេះក៏មាន បុរសម្នាក់ចេញមកសួរក្រុមអ្នកសារព័ត៌មានថា ថតយកទៅធ្វើអី គាត់ជាម្ចាស់សំណង់ ខណៈនោះ ពួកយើងបានប្រាប់ទៅវិញថា ដោយទទួលព័ត៌មានថា សំណង់ខាងលើនេះគឺមិនបានទៅច្បាប់ពីមន្ត្រីជំនាយនិងអាជ្ញាធរត្រឹមត្រូវនោះទេ គឺស្មើរនិងសំណង់អត់ច្បាប់ ហើយម្យ៉ាងទៀត ទីតាំងសំណងខាងលើនេះ វាមានការប៉ះពាល់ ដល់អ្នកជិតខាង ដូចជា ៖ ធ្លាក់ថ្ម សីុម៉ង . ល . មកលើដំបូលផ្ទះអ្នកជិតខាងផងដែរ ទើបពួកខ្ញុំចុះ ផ្ដិតយករូបភាព ទៅសំការបកស្រាយពីមន្ត្រីជំនាយនិងអាជ្ញាធរ ពេលនោះបុរសដែលបានអះអាងថាជាម្ចាស់សំណង់អត់ច្បាប់ខាងលើនេះគឺបាននិយាយថា លោកបានទៅរត់ច្បាប់សាងសងហើយប៉ុន្តែ មិនទាន់ធ្លាក់ឯកសារមកវិញ ដោយពឹងមន្ត្រីសាលាក្រុងប៉ោយប៉ែត ម្នាក់អោយជួយ រត់ការសុំច្បាប់សាងសង ដោយមានមន្ត្រីជំនាយចុះមកវាស់វែងទៀតផង តែទោះជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន " វីរៈ ជាត " យើងបានទូរស័ព្ទ សំុការបកស្រាយពីមន្ត្រីជំនាយ ការិយាល័យ សូរិយោដីម្នាក់ អំពីបញ្ហារពាក់ព័ន្ធនិងទីតាំងសំណង់អត់ច្បាប់ខាងលើនេះ គឺលោកបានឱ្យដឹងថា ទីតាំងសំណង់ខាងលើនេះជាសំណង់អត់ច្បាប់ពិតប្រាកដមែន ព្រោះមិនបានមកសុំច្បាប់នោះទេ ចាំមើលលោកចុះទៅសិក្សាហើយសុំយោបល់មេ អាចចុះទៅផ្អាក់សំណង់ខាងលើនេះផងដែរ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

 

ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24