ទំនាក់ទំនងការិយាល័យនិពន្ធ ទូរស័ព្ទលេខ 0768 9999 24, contact@virakcheatnews.com

អ្នកស្រី អៀង កណ្ណារ៉ា អភិបាលរងក្រុងប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋប្ដឹង ថាសាងសង់ផ្ទះ រំលោភយកដី ពួកគាត់ ?


ក្រុងប៉ោយប៉ែត ៖ ជារៀងរាល់ថ្ងៃ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មួយចំនួនធំ តែងតែខិតខំ អភិវឌ្ឍន៍ និងយកចិត្តទុកដាក់ នៅសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅបញ្ហាផ្សេងៗ ជាពិសេសគឺមានមន្ត្ រីគណបក្សប្រជាជនកម្ពុជា ទីណាមានទុក្ខទីនោះនិងមានមន្ត្រីបក្ស ជួយរំលែកទុក្ខ ពលរដ្ឋ ជានិច្ច ប៉ុន្តែ នៅតែមាន មន្ត្រីខិលខូច មួយចំនួនតូច រំលោភបំពាន ធ្វើបាបប្រជាពលរដ្ឋ ទន់ខ្សោយ មិនសូវយល់អំពីផ្លូវច្បាប់ ហើយជាពិសេស បើបុគ្គលនោះមានខ្សែ បក្សពួក ខ្សែធំ ដូចជា អាជ្ញាធរ មូលដ្ឋាន ដែលមានឥទ្ធិពលផងនោះ រិតតែងាយធ្វើស៊ីពលរដ្ឋ ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយគ្រួសារពីនាក់ប្ដីប្រពន្ធ រស់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យស្នើសុំ វាស់វែងដី ដែលមានទំហំ ៤×២០ម ទិញពី ឈ្មោះ អៀង កណ្ណារ៉ា ភេទស្រី អាយុ៤៣ ឆ្នាំ មានទីលំនៅសព្វថ្ងៃ និងទីតាំងដី ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែជាក់ស្ដែង ដីរបស់គាត់ នៅសល់តែ ២ × ២០ ប៉ុណ្ណោះ ដូចច្នេះ សូមអាជ្ញាធរ ជួយវាស់វែង និងដោះស្រាយ ផង ។

ប៉ុន្តែការស្នើរសុំនេះ ដូចមិនមានប្រសិទ្ធភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ពួកគាត់ក៏សម្រេចមកដាក់ពាក្យផ្ដឹង អ្នកស្រី អៀង កណ្ណារ៉ា ក្នុងករណីសាងសង់ផ្ទះ បានរំលោភសិទ្ធលើកម្មទិស្ធដីរបស់គាត់ នៅសាលាក្រុងប៉ោយប៉ែត ដោយយោងតាម លិខិត ផ្ទេរសិទ្ធកាន់កាប់ដី លេខ ៧៣៣៦ ក.ប.ប ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នំ២០១៦ ចុះហ្ថតលេខារបស់ លោក ង៉ោ ម៉េងជ្រួន លោកជាអភិបាលក្រុងប៉ោយប៉ែត ដោយមានទំហំ ៤×២០ = ៨០ការ៉េ ពេលមកដល់សាលាក្រុង ពួកគាត់បានយកពាក្យបណ្ដឹងស្នើរសុំវៃចូលនៅការិយាល័យ រដ្ឋបាល ប៉ុន្តែគេមិនទទួល ថាខ្វះឯកសារ អោយទៅបំពេញនៅសង្កាត់បន្ថែម សិន ចាំមកម្ដងទៀត ពួកគាត់ក៏ត្រឡប់ទៅ ភូមិសួរខាងអាជ្ញាធរភូមិ តើពាក្យបណ្ដឹងនិងខ្វះអីទៀត ពួកគាត់ជាប្រជាពលរដ្ឋ មិនសូវយល់ផ្លូវច្បាប់ បើខ្វះខាត់ចំណុចណាជួយប្រាប់ផងគាត់និងបំពេញបន្ថែម អាជ្ញាធរភូមិ បានសួរទៅ មន្ត្រីពាក់ព័ន្ធ១មួយរូបថា ពាក្យបណ្ដឹងនិងខ្វះអីទៀត ខណៈនោះក៏បានឆ្លើយថាមិនខ្វះអីទេ ហេតុអីក៏មិនទទួល
។ នៅថ្ងៃដដែលនោះ និងឯកសារតែ១ មិនទាន់បន្ថែមអ្វីទៀតទេ ពីនាក់ប្ដីប្រពន្ធ ដែលអះអាងថាជាជនរងគ្រោះត្រូវ
អ្នកស្រី អៀង កណ្ណារ៉ា សាងសង់ផ្ទះរំលោភលើរដីនោះ បានទៅដាក់ពាក្យបណ្ដឹងម្ដងទៀត ក៏ត្រូវបានគេទទួល ។
បន្តិចក្រោយមកប្រហែលជាង១មួយម៉ោង ក៏ទទួលបានដំណឹងថា លោក សាន ស៊ានហូ អភិបាលក្រុងចង់ជួបសួររកខុសត្រូវ ពេលពួកគាត់ទៅដល់ លោកអភិបាលក្រុងបានសួរនាំសាច់រឿងរួច ក៏ប្រាប់ពីនាក់ប្ដីប្រពន្ធនោះវិញ ថា ដោះស្រាយជាមួយ អ្នកស្រី អៀង កណ្ណារ៉ា សិនទៅ បើមិនត្រូវគ្នាយ៉ាងណានោះ ចាំលោក ជាអ្នកដោះស្រាយជូន ។ មួយសន្ទុះក្រោយមក ក៏មានមន្ត្រីការិយាល័យអភិវឌ្ឍន៍សាលាក្រុងប៉ោយប៉ែត១រូប មកប្រាប់គាត់ថា ទៅផ្ទះវិញសិនទៅ ចាំថ្ងៃពុធ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ចាំលោកនិងក្រុមការងារចុះទៅ ពិនិត្យឯកសារ និងវាស់វែង ជូន និងដឹងថាអ្នកណាត្រូវ និងខុសហើយ កុំភ័យអី គាត់និងដោះស្រាយជូន ។

ប៉ុន្តែនៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅមិនទាន់ឃើញក្រុមការងារចុះទៅវាស់វែង ជូនពួកគាត់នោះទេ អង្គភាព វីរៈ ជាតិ ក៏បានទូរស័ព្ទ សុំការបកស្រាយពីមន្រ្តីពាក់ព័ន្ធ ថាហេតុអ្វីបានជាមិនចុះវាស់វែង ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យប្ដឹង គាត់ក៏បានប្រាប់ថាចាំបន្តិចគាត់និងប្រាបវិញ ក្រោយមកមន្ត្រីពាក់ព័ន្ធ បានទូរស័ព្ទ មកវិញប្រាប់ថា ខាងសង្កាត់រវល់ មិនទាន់មានពេលចុះវាស់វែងជូនទេ ហើយមិនទាន់ដឹងថ្ងៃណាមានពេលចុះទេ ចាំមើលក្នុងអាទិត្យនិងសិនទៅ ។

សូមបញ្ជាក់ផងដែលថា បើតាមសម្ដី ពីនាក់ប្ដីប្រពន្ធ ដែលអះអាងថាជាជួនរងគ្រោះត្រូវ អ្នកស្រី អៀង កណ្ណារ៉ា សាងសង់ផ្ទះរំលោភលើរដីនោះ បានរៀបរាប់ឱ្យ " វីរៈ ជាតិ " ដឹងថា អ្នកស្រី អៀង កណ្ណារ៉ា មានដី ទំហំ ៨×២០ បានលក់ឱ្យមកគាត់ ទំហំ ៤×២០ ចឹងដីអ្នកស្រី សល់ ៤×២០ ទេ តែគាត់បានសាងសង់ផ្ទះ ៤,៥×២០ និងចេញយ៉ាប់ដំបូលគ្រោបពីលើដំបូលផ្ទះរបស់ពួកគាត់ ១ម ទៀត ហេតុដូច្នេះ អ្នកស្រីសាសង់ផ្ទះ គឺលើសដីហើយ ពេលពីនាក់ប្ដីប្រពន្ធ ប្រាប់ អ្នកស្រី អៀង កណ្ណារ៉ា បានវាស់ដី និងបាញ់គំនូស ក្រហម អោយពួកគាត់គ្រប់៤×២០ម ប៉ុន្តែពេលពួកគាត់ទៅសួរខាងសាលារៀន ត្រូវគេប្រាប់ថា ដីដែលអ្នកស្រីអភិបាលរងក្រុងវាស់អោយនោះគឺជាដី សាលារៀនទេ ពេលដឹងរឿងច្បាស់ថាដីរបស់រដ្ឋ ពួកគាត់ក៏មិនហ៊ានយក ព្រោះដឹងថាដីនោះជាដីរបស់សាលា ៕

ពាក់ព័ន្ធនិងព័ត៌មានចោតប្រកាន់ អ្នកស្រីអភិបាលរងក្រុងប៉ោយប៉ែតថាសាងសង់រំលោភយកដីខាងលើនេះ អង្គភាពសារព័ត៌មាន " វីរៈ ជាតិ " យើងមិនអាចសុំការបកស្រាយពី អ្នកស្រី អៀង កណ្ណារ៉ា បាននោះទេ ព្រោះគ្មានលេខ បើសិនអ្នកស្រីអភិបាលរងក្រុងប៉ោយប៉ែតចង់បកស្រាយយ៉ាងណានោះ អង្កភាពយើងរងចាំគ្រប់ម៉ោងធ្វើការ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ 076 89999 24

ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១៩
បណ្តាញសង្គមវីរៈជាតិ










Copyright © 2018-2019 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ, 

អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com, contact@virakcheatnews.com,Tel:0768 9999 24